ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Isuzu មើលឃើញ​កំណើន​ទីផ្សារ​រថយន្ដ​ថ្មី​នៅ​ប្រទេស​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ត្រឹម​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ការ​លក់​រថយន្ដ​របស់​ក្រុមហ៊ុន​អីុស៊ូហ្ស៊ុ សម្រេច​បាន​កំណើន​៩០% និង​ទទួល​បាន​ចំណែក​ទីផ្សារ​៣០%​នៃ​ប្រភេទ​រថយន្ដ

រាជធានី​ភ្នំពេញ ៖ ការ​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ត្រឹម​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ការ​លក់​រថយន្ដ​របស់​ក្រុមហ៊ុន​អីុស៊ូហ្ស៊ុ សម្រេច​បាន​កំណើន​៩០% និង​ទទួល​បាន​ចំណែក​ទីផ្សារ​៣០%​នៃ​ប្រភេទ​រថយន្ដ Pick Ups ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​មាន​សុទិដ្ឋិនិយម​ថា ការ​លក់​នឹង​មាន​កំណើនថេរ​ក្នុង​រង្វង់​១០%​នា​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ដបន្ទាប់ ។

លោក Akira Odagaki ប្រធាន​ក្រុមហ៊ុន​ទ្រី ផេ​ដ​អីុស៊ូហ្ស៊ុ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ដ​​អីុស៊ូហ្ស៊ុ Pickups និង SUV ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ថ្លែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់តា​ល់​ថា ទីផ្សារ​រថយន្ដ​ថ្មី​នៅ​កម្ពុជា​មាន​ភាព​វិជ្ជមាន​ច្រើន ដែល​ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ ការ​លក់​រថយន្ដ​របស់​ក្រុមហ៊ុន​ទទួល​បាន​កំណើន​៩០% ក្នុង​នោះ​រថយន្ដ​អុ​ី​សូ​៊​ហ្សុ​៊​ប្រភេទ Pick ups មាន​ចំណែក​ទីផ្សារ​៣០%​នៃ​រថយន្ដ Pick Ups គ្រប់​ប្រភេទ​ទាំងអស់ ។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ​បន្ដបន្ទាប់ លោក​មើលឃើញ​ថា ការ​លក់​នៅ​តែ​កើនឡើង ក្នុង​នោះ​ប្រភេទ​ដែល​លក់ដាច់​ជាងគេ គឺ​រថយន្ដ Isuzu D-Max Blue Power និង Isuzu MU-X Blue Power ។

លោក​ថ្លែង​ថា «​ផ្អែក​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន ខ្ញុំ​មាន​ជំនឿ​ថា ការ​លក់​រថយន្ដ​​អីុស៊ូហ្ស៊ុ​នៅ​កម្ពុជា នឹង​មាន​កំណើនថេរ​ក្នុង​រង្វង់​១០% ក្នុង​នោះ​ការ​ផ្ដល់​សេវាកម្ម​ក្រោយ​ការ​លក់​គឺជា​គន្លឹះ​ដ៏​ជោគជ័យ​បំផុត ដែល​ក្រុមហ៊ុន​អនុវត្ត​ទទួល​បាន​ជោគជ័យ​រយៈពេល​ជាង​៦០​ឆ្នាំ​មក​ហើយ និង​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​ប្រទេស​ថៃ​»​។

លោក​បន្ដ​ថា ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​របស់​អ្នក​ប្រើប្រាស់​យានយន្ត ក្រុមហ៊ុន ​អីុស៊ូហ្ស៊ុ បាន​បង្ហាញ​នូវ​រថយន្ត «The New Isuzu MU-X» ដែល​ជា​ប្រភេទ​រថយន្ត SUV ថ្មី​បំផុត​សម្រាប់​ទីផ្សារ​ពិភពលោក ជាមួយនឹង​រថយន្ត «Isuzu D-Max»​។ រថយន្ត «The New Isuzu MU-X» នឹង​ធ្វើ​ឲ្យ​រញ្ជួយ​ទីផ្សារ​រថយន្ត​ប្រទេស​កម្ពុជា​សា​ជា​ថ្មី ជាមួយនឹង​គោល​គំនិត «Uniquely You»​។

ការ​រចនា​ម៉ូ​ដ​ជាមួយនឹង​រចនាបថ​ថ្មី ជួយ​បង្កើត​នូវ​លក្ខណៈ​ពិសេស​បំពេញ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​អ្នក​ប្រើប្រាស់ ដូច​ជា ផ្ទៃ​ខាងក្នុង​ពណ៌​លឿង ស្រស់​ស្អាត​ទាក់ទាញ ផ្តល់​ជូន​នូវ​ភាពល្អ​ឆើតឆាយ និង​ផាសុកភាព ប្រៀប​ដូច​ប្រភេទ​រថយន្ត​ប្រណីត ប្រព័ន្ធ​ជើង​ក្រោម​មាន​លំនឹង​ល្អ បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ និង​មានមុខ​ងារ​ពិសេស​ៗ​ជា​ច្រើន​ដើម្បី​បម្រើ​ដល់​គ្រប់​បែបផែន​នៃ​ជីវិត​រស់នៅ នឹង​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​ពិសេស​ៗ រួម​មាន​ពោង​សុវត្ថិភាព SRS ចំនួន​៦ និង​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​ពេល​បើកបរ​ចុះ​ចំណោត (HDC) ជាដើម​។

លោក​ថ្លែង​ថា «​យើង​ជឿជាក់​ថា រថយន្ត «The New Isuzu MU-X » នឹង​ក្លាយជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន ទ្រី ផេ​ដ ហ្គ្រុ​ប ដើម្បី​បង្កើន​ចំនួន​នៃ​ការ​លក់​ឲ្យ​បាន​ខ្ពស់ និង​ជួយ​ឲ្យ​ម៉ាក​រថយន្ត ​អីុស៊ូហ្ស៊ុ សម្រេច​បាន​គោលដៅ​ខ្ពស់ នោះ​គឺ​ការ​អភិវឌ្ឍ និង​បង្កើត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ រថយន្ត​ម៉ូ​ដែល​ថ្មី​នេះ នឹង​មាន​ដាក់​តាំងនៅ​អគារ​តាំង​បង្ហាញ​នៃ​ក្រុមហ៊ុន K (Cambodia) Co., Ltd. ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​នេះ ដោយ​មាន​តម្លៃ​ចាប់ផ្តើម​ពី​៤៨.៩០០​ដុល្លា​អា​មេ​រិ​ក សម្រាប់​រថយន្ត The New Isuzu Mu-X » ។

យោង​តាម​ក្រុមហ៊ុន​​អីុស៊ូហ្ស៊ុ មិន​យក​តម្លៃ​ធ្វើ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​នោះ​ទេ តែ​ក្រុមហ៊ុន​ផ្ដោត​លើ​ការ​រចនា​ម៉ូ​ដ គុណ​ភាពរឹងមាំ ធន់​គ្រប់​ស្ថានភាព​ផ្លូវ បច្ចេកវិទ្យា​នៃ​ម៉ាស៊ីន​ប្រើ​ម៉ា​ស៊ូ​ត កម្លាំង​ខ្លាំង តម្លៃ​នៃ​ការ​លក់​ឡើង​វិញ ការ​ផ្ដល់​សេវាកម្ម​ក្រោយ​ពេល​លក់ គ្រឿងបន្លាស់​សម្បូរ​បែប និង​បណ្ដាញ​លក់​។ គន្លឹះ​ដែល​ក្រុមហ៊ុន​ទទួល​ជោគជ័យ​នៅ​ប្រទេស​ថៃ​រួម​មាន​៖ ផលិតផល​ឆ្នើម អ្នកលក់​ឆ្នើម និង​គោលដៅ​ទីផ្សារ​ឆ្នើម ក្នុង​នោះ​មាន​កំណត់​ភាព​ខុស​គ្នា​នៃ​ដៃគូ​ប្រកួតប្រជែង ទីផ្សារ​ភាព​ស្មោះត្រង់ និង​ភាព​ខ្លាំង​នៃ​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

តាម​គោលការណ៍​របស់​ក្រុមហ៊ុន ទ្រី ផេ​ដ ​អីុស៊ូហ្ស៊ុ សេល គឺ​ត្រូវ​ផលិត​រថយន្ត​ដ៏​ល្អ​ឥត​ខ្ចោះ «Premier» របស់​ម៉ាក Isuzu នៅ​កម្ពុជា ដោយ​ប្ដេជ្ញា​បន្ត​អនុវត្ត​តាម​ទស្សនៈ​នៃ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ដែល​បាន​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​អស់​រយៈ​ជាង​៦​ទសវត្សរ៍​កន្លង​មក​នៅ​ប្រទេស​ថៃ ។ ទស្សនៈ​នេះ​ត្រូវ​បាន​ហៅ​ថា Isuzu spririt ពោល​គឺ «​ផ្ដល់​សុភមង្គល និង​វិបុលភាព​ដល់​អ្នក​ប្រើប្រាស់ ព្រមទាំង​រួមចំណែក​ដល់​សង្គម​ជាតិ​»៕