ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​18​គ្រួសារ​រស់នៅ​ឆ្នេរសមុទ្រ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​បញ្ចៀស​លំនៅ​ដ្ឋា​ន

6 ឆ្នាំ មុន

ខេត្ត​កែប ៖ ពលរដ្ឋ​ចំនួន​18​គ្រួសារ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ឆ្នេរសមុទ្រ​អ​ង្គោ​ល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​ជួបជុំ​គ្នា និង​មានការ​ព្រួយបារម្ភ​នៅ​ពេល​ឆាប់​ៗ​ខាង​មុន​នេះ​អាជ្ញាធរ​បាន​គ្រោង​បណ្ដេញ​ពួក​គាត់​ឱ្យ​ចាក​ចេញពី​ឆ្នេរ​នេះ​ទៅ​រស់នៅ​កន្លែង​ផ្សេង ។

លោក ម៉ី លី​ន ប្រធាន​ឃុំ​អ​ង្គោ​ល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ឆ្នេរសមុទ្រ​នោះ​មាន​ចំនួន​១៣​គ្រួសា​ទេ​តែ​ឥឡូវ​មាន​ទៅ​ដល់​១៨​គ្រួសារ ។ លោក ម៉ី លី​ន ប្រធាន​ឃុំ​បាន​ប្រាប់​ពលរដ្ឋ​រស់នៅ​ឆ្នេរ​នោះ​មិន​ស្រប់ច្បាប់​ទេ តែ​ខាង​ខេត្ត​កំពុង​គិតគូ​ថា តើ​រក​ដី​កន្លែង​ណា​ឱ្យ​ពួក​គាត់​រស់នៅ​បាន​សមរម្យ​យក​កន្លែង​ឆ្នេរ​ត្រង់​ផ្ទះ​ពួក​គាត់​នោះ​ធ្វើ​ផ្លូវ​បន្ត ។

ទោះបី​មាន​យ៉ាងណា​ក៏​ដោយ​ពួក​អ្នក​រស់នៅ​ឆ្នេរ​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​បញ្ចៀស​ផ្ទះ​ពួក​គាត់ ៕