ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទឹកនោមផ្អែម​អាច​សម្លា.ប់​មេជី​វិត​ឈ្មោល​ឬ?

6 ឆ្នាំ មុន

ជា​ការណ៍​ពិត​ណាស់ ជំងឺ​ទឹកនោមផ្អែម​អាច​ប៉ះពាល់​ដល់​ជីវិត​បន្ត​ពូជ​របស់​បុរស ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​គឺជា​បញ្ហា​ចម្បង​។ បុរស​ដែល​បាន​រៀប​ការ​រួច ហើយ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​គេ​រក​ឃើញ​ថា

ជា​ការណ៍​ពិត​ណាស់ ជំងឺ​ទឹកនោមផ្អែម​អាច​ប៉ះពាល់​ដល់​ជីវិត​បន្ត​ពូជ​របស់​បុរស ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​គឺជា​បញ្ហា​ចម្បង​។ បុរស​ដែល​បាន​រៀប​ការ​រួច ហើយ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​គេ​រក​ឃើញ​ថា ពួក​គាត់​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ដៃគូ​គេ​មាន​ផ្ទៃពោះ​ដោយសារ​ហេតុផល​មួយ​ចំនួន ។

ប្រពន្ធ​ដែល​មាន​ស្វាមី​មាន​ជំងឺ​ទឹកនោមផ្អែម​អាច​មានឱកាស​ខ្ពស់​ក្នុង​ការ​រលូត​កូន ។ ដូច្នេះ ជំងឺ​ទឹកនោមផ្អែម​គឺជា​សត្រូវ​ដ៏​ធំ​មួយ​នៃ​ការ​មានកូន ។
ខាងក្រោម​នេះ​ជា​ការណ៍​ពិត​មួយ​ចំនួន​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជីវិត​បន្ត​ពូជ​របស់​បុរស ។

ទី​១ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​មិនល្អ​សម្រាប់​ការ​មានកូន​នោះ​ទេ ។ ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ក៏​អាច​បំផ្លាញ​សរសៃឈាម​ផង​ដែរ​។ ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឱ្យ​បុរស​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង ។ ការ​សិក្សា​មួយ​ចំនួន​អះអាង​ថា បុរស​ជិត​២៤% ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ងាប់​លិង្គ​។

ទី​២ ស្របគ្នា​នេះ​ដែរ ការ​សិក្សា​មួយ​បាន​អះអាង​ថា ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឱ្យ​ខូច DNA នៅ​ក្នុង​មេជី​វិត​ឈ្មោល​។

ទី​៣ បញ្ហា​នៃ​ការ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​គេ​ហៅ​ថា​ជា​ការ​បញ្ចេញ​ទឹកកាម​ទៅ​ក្នុង​ប្លោក​នោម​របស់​បុរស​ខ្លួនឯង​ផ្ទាល់​។ ទឹកកាម​ដែល​ត្រូវ​បញ្ចេញ នឹង​ត្រឡប់​ចូល​ទៅ​ក្នុង​ប្លោក​នោម​បុរស​។ បុរស​ដែល​មាន​ជំងឺ​នេះ​បរាជ័យ​ក្នុង​ការ​បញ្ចេញ​ទឹកកាម និង​ធ្វើ​ឲ្យ​ដៃគូរ​មាន​ផ្ទៃពោះ ។

ទី​៤ គ្រោះថ្នាក់​មួយទៀត​នៃ​ការ​ខូចខាត​មេជី​វិត​ឈ្មោល គឺ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ក៏​អាច​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​មេជី​វិត​ឈ្មោល​ផង​ដែរ​។ ស្របគ្នា​នេះ​ដែរ ចំនួន និង​ចលនា​របស់​មេជី​វិត​ឈ្មោល​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ៕