ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​អើយ ! អូន​ខ្ចី​ម៉ូតូ​តែ​មួយ​ភ្លែត​ទេ មានអី​ទៅ​បាត់​រហូត​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យ​១៧​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​វ័យ​២០​ឆ្នាំ​ម្នាក់​ហើយ​បាន​យក​គ្នា​ធ្វើ​ជា​សង្សារ

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យ​១៧​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​វ័យ​២០​ឆ្នាំ​ម្នាក់​ហើយ​បាន​យក​គ្នា​ធ្វើ​ជា​សង្សារ លុះ​មួយ​រយៈ​ក្រោយមក​ស្រាប់តែ​នាង​ជា​សង្សារ​បណ្ដូលចិត្ត​ដែល​គេ​ស្រឡាញ់​បាត់​មុខ​មិន​បាន​នោះ​បែរជា​ក្បត់ចិត្ត ក្បត់​ទាំង​ស្នេហ៍ ដោយ​បាន​ប្រើ​ល្បិច​លួងលោម​ខ្ចី​ម៉ូតូ​ជិះ​ដោយ​ប្រើ​ពាក្យ​សម្ដី​យ៉ាង​ផ្អែមល្ហែម​ថា «​បង​អើយ​! អូន​ខ្ចី​ម៉ូតូ​តែ​មួយ​ភ្លែត​ទេ ជិះ​ទៅ​ដឹក​មិត្តភក្ដិ​ទៅ​សមាគម​ន៏​» ប៉ុន្តែ​មិន​បាន​ប្រាប់​ថា ទៅ​សមាគម​ន៏​អី​នៅឯណា​នោះ​ឡើយ ។ ដោយសារ​តែ​ស្រឡាញ់​នាង​ដល់​ផ្អឹ​ង​ពេក​ម្យ៉ាង​បើ​មិន ឲ្យ​ខ្ចី​ខ្លាច​នាង​ខឹង​លែង​ស្រឡាញ់​ផង​នោះ​ភ្លេច​គិត​វែង​ឆ្ងាយ និង​គ្មាន​ការ​សង្ស័យ​ថា ត្រូវ​នាង​បោក​ក៏​បាន​ឲ្យ​ខ្ចី បន្ទាប់​មក​នារី​រូប​នោះ​ក៏​បាន​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ហើយ​រយៈពេល​១​ខែ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ ទើប​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរា​គម​ន៏ ។

យុវជន​ដែល​ជួប​ស្នហ៍​បោកប្រាស់​បោក​ទាំង​ទ្រព្យសម្បត្តិ​ទៀត​នោះ​ឈ្មោះ បូ សុ​ផា​រ៉ា​ន់ អាយុ​១៧​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ទឹក​សុទ្ធ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បរព្រៃ ឃុំ​បរព្រៃ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ដែល​បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំ​ពេញ​​1AE- 0017 ។ ដោយឡែក​នារី​ដែល​ជា​សង្សារ​ជើងល្អ​ឈ្មោះ ស្លាក់ គុណ អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

នគរបាល​បាន​និយាយ​ថា យុវជន​រង​គ្រោះ និង​នារី​ម្នាក់​នោះ​បាន​ទាក់ទង​ស្នេហា​ជាមួយ​គ្នា​មួយ​រយៈពេល​មក​ហើយដោយ​បាន​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ និង​ប្រើ​ពាក្យពេចន៍​អូន​បង​ជាមួយ​គ្នា​យ៉ាង​ផ្អែម​ដូច​ទឹកឃ្មុំ​ខែចេត្រ ប៉ុន្តែ​មិន​បានដឹង​ថា តើ​ពួក​គេ​ទាំង​ពីរ​នាក់​ឈាន​ដល់​ការ​ក្រេបទឹក​ឃ្មុំ​ជាមួយ​គ្នា​ឬ​អត់​នោះ​ឡើយ ព្រោះ​នៅ​ក្នុង​ខណៈនោះ​យុវជន​ខាងលើ​ហាក់​មានការ​លាក់លៀម​ច្រើន​មិនសូវ​ជា​និយាយ​បើកចំហរ​ឲ្យ​ដឹង​ច្បាស់​នោះ​ឡើយ ។ ទោះបីជា​បែប​ណា​យុវជន​នោះ​នៅ​តែ​រង់ចាំ​សង្សារ​យក​ម៉ូតូ​ទៅ​ឲ្យ​រហូត​មិន​បាន​ប្ដឹង​នគរបាល​ភ្លា​ៗ​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ចាំ​បាត់​ៗ​រយៈពេល​​១​ខែ​ហើយ​នៅ​តែ​មិនឃើញ​ទៀត​នោះ ទើប​សម្រេចចិត្ត​ឲ្យ​ឪពុក​ជូន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ដាក់​ពាក្យបណ្ដឹង ហើយ​យុវជន​នោះ​ក៏​បាន​លាក់លៀម​ជាមួយ​ឪពុក​ខ្លួន​ដែរ​ដោយនៅ​ពេល​​បែក​ការណ៍​បាន​ប្រាប់​ឪពុក​ថា ទើប​បាត់​ម៉ូតូ​៤​ថ្ងៃ​ប៉ុណ្ណោះ ៕