ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រិមប្រិយ​ភ្ជាប់ពាក្យ​មែន​នៅ​បាត់ដំបង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ដូច​អ្វី​ដែល​នាង​បាន​បដិសេធ​នោះ​ទេ តារា​កំប្លែង​«​ប្រិមប្រិយ​» បាន​ភ្ជាប់ពាក្យ​ពិតមែន​ជាមួយ​អាណិកជន​អា​មេ​រិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៧​។ ពិធី​ភ្ជាប់ពាក្យ​នោះ​នៅ​ខេត្តបាត់ដំបង ។

រាជធានី​ភ្នំពេញ ៖ មិន​ដូច​អ្វី​ដែល​នាង​បាន​បដិសេធ​នោះ​ទេ តារា​កំប្លែង​«​ប្រិមប្រិយ​» បាន​ភ្ជាប់ពាក្យ​ពិតមែន​ជាមួយ​អាណិកជន​អា​មេ​រិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៧​។ ពិធី​ភ្ជាប់ពាក្យ​នោះ​នៅ​ខេត្តបាត់ដំបង ។

តារា​ដែល​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​របស់​នាង​ប្រិមប្រិយ​មាន​លោក​ម៉ា​ដូ​ណា​, ឡោម ល​ក្ខិ​ណា និង​លោកប៉ា ពិសិដ្ឋ ជាដើម ។ ពិធី​នោះ​រៀបចំ​នៅ​ខេត្តបាត់ដំបង​ព្រោះ​ជា​ស្រុក​កំណើត​របស់​ឪពុក​នាង។

អ្នកសិល្បៈ​ជា​ច្រើន​បាន​ផ្តោត​ការ​ចាប់អារម្មណ៍​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ព្រោះ​ដឹង​ថា​តារា​កំប្លែង​នាង​ប្រិមប្រិយ​ជិត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​វ័យក្មេង​ជា​អ្នកសិល្បៈ​ដូច​គ្នា​។ ទោះជា​យ៉ាង​ណា​​ក្តី ប្រិមប្រិយ​ព្យាយាម​លាក់​រឿង​ភ្ជាប់ពាក្យ​នេះ ដោយ​បដិសេធ​ថា​វា​មិន​ពិត​ទេ អ្នកសិល្បៈ​ចេះ​តែ​ចំអន់​នាង​លេង​ប៉ុណ្ណោះ​។ ទីបំផុត​ការណ៍​ពិត​បាន​លេចឡើង ដោយ​នាង​ប្រិមប្រិយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​មែន ។

តាម​ការ​ឱ្យ​ដឹង​ថា គូស្នេហ៍​របស់​នាង​ប្រិមប្រិយ​គឺជា​តារាចម្រៀង​ម្នាក់​មាន​ទឹកដម​សំឡេង​ល្អ​ធ្លាប់​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង «​ចម្រៀង​ជាតិ​ជា​សាកល​» រៀបចំ​ដោយ​ទូរទស្សន៍​បាយ័ន ។ ការ​ប្រឡង​នោះ​បាន​ជាប់​ចំណាត់ថ្នាក់​ល្អ ។ អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហ៍​នឹង​គ្នា​ពេល​នាង​ប្រិមប្រិយ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន​ម ។

បុរស​អាណិកជន​រូប​នេះ​បាន​មក​ស្រុក​ខ្មែរ​ជិត​មួយ​ឆ្នាំ​ហើយ​ៗ​គេ​តែងតែ​ឃើញ​ទៅ​ណា​មក​ណា​ជាមួយ​ប្រិមប្រិយ​ជា​ញឹកញាប់ ៕