ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ​ដ៏​កាច​សាហា.វ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លា.ប់​ភ្លាម​ៗ​លើ​ស្ពាន​៧​មក​រា​ខណៈ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ​លើ​ស្ពាន​៧​មក​រា​ខណៈ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង ករណី​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ស្ពាន​៧​មក​រា ភូមិ​៨ ក្រុម​៣០ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ។ សព​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​នៅ​ក្បែរ​សព​ជន​រង​គ្រោះ​គេ​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​កូប​ពី​មួយ​សន្លឹក​ដែល​មានឈ្មោះ ផាង គឹ​ម​ពៅ អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ង៉ូ​វ​សង្កាត់​និរោធ​ន៍ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​អ្នក​បើករថយន្ត​ជា​ជនជាតិ​ចិន​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​មាន​ប្រភព​បញ្ជាក់​ច្បាស់លាស់​ថា បុរស​ដែល​ស្លាប់​នេះ​ជិះ​ម៉ូតូ​មក​ពី​ទិស​ដៅ​ខាង​ណា​ឡើយ ប៉ុន្តែ​ក្នុង​នោះ​មាន​មតិ​២​ផ្ទុយ​គ្នា​ដោយ​អ្នកខ្លះ​បាន​ប្រាប់​ថា ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ដោយ​បើក​ឡើង​មក​តាម​ផ្លូវ​កម្ពុជា​ក្រោម​វិញ​អ្នកខ្លះ​ទៀត​បាន​ប្រាប់​ថា ម៉ូតូ​ខាងលើ​បើក​បញ្ច្រាស​មក​ពី​ផ្លូវ​មុខ​សកល​វិទ្យាល័យ​ភ្នំពេញ​វិញ​គាត់​និយាយ​បែប​នេះ​ដោយសារ​ឃើញ​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​ដូចនេះ​ម៉ូតូ និង​រថយន្ត​មិន​អាច​បើក​ស្របគ្នា​ឡើយ ។ ដោយឡែក​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នេះ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-8563 ត្រូវ​បាន​បញ្ជាក់​ប្រាប់​ថា បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​បុក​ម៉ូតូ​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្តាល​ឱ្យ​ខ្ទៀត​ទាំង​ម៉ូតូ និង​មនុស្ស​ដោយ​មក​ជាមួយ​រថយន្ត​ប្រហែល​៧០​ម៉ែត្រ​ឯណោះ​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ហេតុការណ៍​កើតឡើង​សព​បុរស​ខាងលើ​យក​ទៅ​តម្កល់​នៅ​វត្ត​អង្គ​តា​មិ​ញ​រង​ចាំ​សាច់ញាតិ​មក​ទទួល​ដោយឡែក​អ្នក​បើករថយន្ត​រួម​ទាំង​រថយន្ត និង​ម៉ូតូ​បាន​យក​ទៅ​កាន់​ការិយាល័យ​នគរ​បាល​​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ៕