ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​កើត​ចេញ​ទារិកា​យក្ស ទម្ងន់​៦​គីឡូក្រាម

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ឆ្លងទន្លេ​បាន​ទារិកា​មួយ​រូប ដែល​មាន​ទម្ងន់​ដល់​ទៅ ៦​គីឡូក្រាម ។ ទម្ងន់​ប៉ុន​នេះ ហាក់បីដូចជា​ទម្ងន់​របស់​ទារក​កើត​បាន​ប៉ុន្មាន​ខែ​រួច​ទៅ​ហើយ ។

ស្ត្រី​ជា​ម្តាយ​ឈ្មោះ Chrissy Corbitt បានដឹង​ខ្លួន​រួច​ជា​ស្រេច​ថា​ទារក​របស់​ខ្លួន​នឹង​មាន​ទម្ងន់​ធ្ងន់​ខុសធម្មតា ដោយសារ​តែ​ពោះ​របស់​នាង​ពេល​មាន​ទម្ងន់​ធំ​ប្លែក ។ នាង​ឆ្លងទន្លេ​មុន​ពេល​គ្រប់​ខែ​មួ​យស​ប្តា​ហ៍ ហើយ​ត្រូវ​ធ្វើការ​វះកាត់​ដោយសារ​កូន​ធំ​ពេក ។

នាង​បាន​និយាយ​ថា ៖ “​គ្រាន់តែ​ពេល​កើត​ចេញ​ភ្លាម ពេទ្យ​នាំ​គ្នា​សើច​ហើយ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​កូន​របស់ខ្ញុំ​ធំ​ពេក ។ វា​មើលទៅ​ហាក់បីដូចជា​គេ​ទាញ​កូនង៉ែត​ប៉ុន្មាន​ខែ ចេញពី​ពោះ​របស់ខ្ញុំ​អ​ញ្ចឹ​ង ។ ពិតជា​ធំ​ណាស់​!”

គួរ​បញ្ជាក់​ថា ទារិកា​ទម្ងន់​យក្ស​នេះ​មាន​សុខភាព​ល្អ​ធម្មតា ហើយ​គួរ​ឲ្យ​ស្រឡាញ់​ថែម​ទៀត​ផង ៕