ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀននៅស៊ុ​យ​អែ​ត គ្រោងនឹងដាក់តន្ត្រីនៅក្នុងបន្ទប់ទឹក ដើម្បី​កុំ​ឲ្យ…

6 ឆ្នាំ មុន

ស៊ុ​យ​អែ​ត ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុមប្រឹក្សា​បក្សនយោបាយ​កណ្តាល នៅ​ប្រទេស​ស៊ុ​យ​អែ​ត បាន​ប្រាប់​ថា ខ្លួន​គ្រោង​នឹង​ដាក់​ឲ្យ​មាន​សម្លេង​តន្ត្រី​ក្នុង​បន្ទប់ទឹក​សាលា​ថ្នាក់បឋមសិក្សា និង​ថ្នាក់​អនុ​វិទ្យាល័យ ដើម្បី​កុំ​ឲ្យ​សិ​ស្សមានភាព​ខ្មាស់​អៀន​ពេល​បន្ទោបង់ និង​ផោម​លឺ​ៗ ។

លោកស្រី Cecilia Cato ដែល​ជា​សមាជិក​បក្ស​ធ្វើការ​នៅ​ខាង​ផ្នែក​អប់រំ បាន​ប្រាប់​ថា លោកស្រី​ក៏​ធ្លាប់​មានការ​ខ្មាស់​អៀន​ដែរ នៅ​ពេល​បន្ទោបង់​លាមក​ក្នុង​បន្ទប់ទឹក​សាលា កាលពី​លោកស្រី​នៅ​រៀន ។

ចំពោះ​សិស្សានុសិស្ស​ផ្ទាល់ ក៏​បាន​បញ្ចេញមតិ​ថា ការ​បត់ជើង​នៅ​ក្នុង​បន្ទប់ទឹក​សាលា គឺ​ពិតជា​គួរ​ឲ្យ​ខ្មាស់​អៀន​មែនទែន ។ ជា​ពិសេស​គឺ​ពេល​ដែល​ពួក​គេ​បត់ជើងធំ​លឺ​ៗ ឬ​បញ្ចេញ​ខ្យល់​ស្អុយ​លឺ​ៗ ចេញ​មក​ក្រៅ ។

ការ​ដាក់​ឲ្យ​មាន​តន្ត្រី​ក្នុង​បន្ទប់ទឹក នឹង​អាច​ជួយ​បន្លប់​សម្លេង​ផោម និង​បត់ជើងធំ​របស់​សិស្សានុសិស្ស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ៕