កូរ៉េខាងជើងថា ទណ្ឌកម្មមិនអាចបញ្ឍប់ការអភិវឌ្ឍន៍មីស៊ីលរបស់ខ្លួនបានទេ
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានធ្វើការរិះគន់កូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី ២០ ធ្នូនេះថាបានធ្វើឱ្យ
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានធ្វើការរិះគន់កូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី ២០ ធ្នូនេះថាបានធ្វើឱ្យ
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានធ្វើការរិះគន់កូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី ២០ ធ្នូនេះថាបានធ្វើឱ្យខូចដល់ការអភិវឌ្ឍន៍អាវុ.ធរបស់ខ្លួន ដោយនិយាយថា ការដាក់ទណ្ឌកម្មបន្ថែមនឹងមិនអាចបញ្ឍប់កម្មវិធីអាវុ.ធរបស់ខ្លួនបាននោះទេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។
Kim Yo-jong ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un បាននិយាយថាគំនិតផ្តួចផ្តើមរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍ផ្កាយរណបចារកម្មគឺជាអទិភាពសំខាន់ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងសន្តិសុខរបស់យើង។
ស្ត្រីដ៏មានអំណាចរូបនេះនិយាយក្នុងសេចក្តីប្រកាសចុះផ្សាយដោយ KCNA ថា «កូរ៉េខាងត្បូងនឹងស្រែកទាមទារនូវកិច្ចសហប្រតិបត្តិការអន្តរជាតិមួយចំនួន និងព្យាយាមយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មបន្ថែមលើពួកយើង»។
«ប៉ុន្តែដោយសិទ្ធិរស់រាន និងការអភិវឌ្ឍន៍របស់យើងត្រូវបានគំរា.ម ហេតុអ្វីយើងត្រូវខ្លាចទណ្ឌកម្ម ដែលយើងបានឃើញម្តងហើយម្តងទៀតរហូតមកដល់ពេលនេះ ហើយមិនមែនជាលើកទី ១នោះទេ ហើយហេតុអ្វីយើងត្រូវបញ្ឍប់?»
ការថ្លែងរបស់នាងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលរបបផ្តាច់ការព្យុងយ៉ាងបានបា.ញ់មីស៊ីលបាលីស្ទីករយៈចំងាយមធ្យម ដែលកូរ៉េខាងជើងហៅថាជាការបា.ញ់សាកល្បងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ផ្កាយរណបចារកម្ម៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ