ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បើក​យុទ្ធនាការ​បង្ក្រាប​ពលករ​ខុសច្បាប់

6 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ ថៃ​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​ពលករ​ខុសច្បាប់ ចាប់​បាន​៧៦​នាក់​មាន​ពលករ​ខ្មែរ​២៦​នាក់ ដែល​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទឹកដី​ថៃ ។

ខេត្តបន្ទាយ​មាន​ជ័យ ៖ ថៃ​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​ពលករ​ខុសច្បាប់ ចាប់​បាន​៧៦​នាក់​មាន​ពលករ​ខ្មែរ​២៦​នាក់ ដែល​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទឹកដី​ថៃ ។

ព័ត៌មាន​ថៃ​បាន​ចេញផ្សាយ​ថា យុទ្ធនាការ​បង្ក្រាប​ពលករ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ដែល​ចាប់ខ្លួន​បាន​ចំនួន​៧៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ភូមា​ចំនួន​៥០​នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់ ។ ការ​ចុះ​បង្ក្រាប​ពលករ​ខុសច្បាប់​ឃើញ​មាន​ពលករ​ខ្លះ​បាន​រត់​ចូល​គេចខ្លួន​ក្នុង​បឹង ឬ​ស្រះ​ទឹក​មាន​ប្រុស មាន​ស្រី លាក់ខ្លួន​ក្នុង​ព្រៃ​កក់ និង​កំពត​ព្រៃ​ដែល​សកម្មភាព​ចាប់​នេះ​ក្បែរ​ព្រំដែន និង​ចុះ​ឆែកឆេរ​ក្នុង​បន្ទប់​ស្នាក់​នៅ ដែល​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​បាន ។

នៅ​ពេល​ដែល​ភាគី​ថៃ បើក​យុទ្ធនាការ​ប​ង្ក្រា​ពលករ​ចំណាក់ស្រុក​ខុសច្បាប់ គួរតែ​អាជ្ញាធរ​កម្ពុជា និង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន គួរ​មាន​វិធានការ​ទប់ស្កាត់​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ៕