ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wayne Rooney លំហែកាយ​ជាមួយ​ប្រពន្ធ​មិន​ខ្វល់​ពី​ក្រុម​ជម្រើសជាតិ

6 ឆ្នាំ មុន

Wayne Rooney ខ្សែប្រយុទ្ធ​ក្លិបបិសាច​ក្រហម Manchester United វ័យ​៣១ ឆ្នាំ​ដែល​មិន​ស្ថិត​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​Gareth Southgate គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ពេល​ប៉ះ​ក្រុម​

Wayne Rooney ខ្សែប្រយុទ្ធ​ក្លិបបិសាច​ក្រហម Manchester United វ័យ​៣១ ឆ្នាំ​ដែល​មិន​ស្ថិត​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​Gareth Southgate គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ពេល​ប៉ះ​ក្រុម​ជម្រើសជាតិ​ស្កុ​តឡែ​ន និង​បារាំង បាន​ទៅ​លំហែកាយ​ជាមួយ​ភរិយា នាង​Coleen នៅ​ឆ្នេរសមុទ្រ Kalo Livadi ប្រទេស​ក្រិ​ក ។

គេ​ឃើញ Rooney ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ រីឯ​នាង​Coleen ស្លៀក​ឈុត​ប៊ី​គី​នី ពណ៌​ស អង្គុយ​លើ​ទូកក្តោង​ជជែក​គ្នា​ក្នុង​កាយវិការ​រស់​រវើក​ជាមួយ​ស្នាមញញឹម​ពព្រាយ​ស្តែង​ឱ្យ
ឃើញ​ពី​ភាព​រីករាយ​របស់​ពួក​គេ​ដោយ​មិន​ខ្វល់​ពី​រឿង​អ្វី​ទាំងអស់  ។

Rooney អន់ចិត្ត​បន្ទាប់​ពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដក​រូបគេ​ចេញពី​ការ​ប្រកួត​ធំ​ៗ ។ ទន្ទឹម​គ្នា​នេះ​ដែរ​កីឡាករ​រូប​នេះ​កំពុង​ពិចារណា​ពី​អនាគត​នៅ Old Trafford ថា​តើ​គួរ​បន្ត​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Manchester United​ឬ​រក​ទ្រនំ​ថ្មី​អំឡុង​ពេល​វិស្សមកាល​រដូវក្តៅ ៕