ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​​ប្រយោជន៍ដ៏​អស្ចារ្យ​​​របស់​ផ្លែ​ឃី​រី​ចំពោះ​ស្បែក

6 ឆ្នាំ មុន

យើង​តែងតែ​ប្រាថ្នា​ចង់បាន​ស្បែក​ស្អាត និង​ក្មេង​ជាង​វ័យ ហើយ​ផ្លែ​ឃី​វី​(​មាននៅ​បរទេស​) អាច​ជួយ​ផ្តល់​ការ​ការពារ​សម្រាប់​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​បរិស្ថាន​ខាងក្រៅ ដែល​ទំនងជា​មូលហេតុ​ចម្បង​នៃ​

យើង​តែងតែ​ប្រាថ្នា​ចង់បាន​ស្បែក​ស្អាត និង​ក្មេង​ជាង​វ័យ ហើយ​ផ្លែ​ឃី​វី​(​មាននៅ​បរទេស​) អាច​ជួយ​ផ្តល់​ការ​ការពារ​សម្រាប់​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​បរិស្ថាន​ខាងក្រៅ ដែល​ទំនងជា​មូលហេតុ​ចម្បង​នៃ​ការ​បង្កើត​ស្នាម​ជ្រីវជ្រួញ និង​សញ្ញា​ផ្សេង​ទៀត​នៃ​ភាព​ចាស់​។ ដូច្នេះ​សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ថា​ផ្លែ​ឃី​វី​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​ការ​ប្រឆាំង​ទៅ​នឹង​ដំណើរកា​រវិ​វ​ឌ្ឍ​រក​ភាព​ចាស់​របស់​អ្នក ។

១-​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ
នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់តែ​ចាស់ ស្បែក​របស់​យើង​នឹង​យារ​ធ្លាក់ និង​បាត់បង់​នូវ​ភាពរឹងមាំ ។ ប៉ុន្តែ ផ្លែ​ឃី​វី​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​មាន​សមត្ថភាព​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​នៃ​ព្រះអាទិត្យ​។ ដោយសារ​ឃី​វី​ជា​ប្រភព​ចម្បង​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម វា​អាច​ពន្យារ​ឥទ្ធិពល​នៃ​ភាព​ចាស់ និង​ជួយ​ថែរក្សា​សុខភាព​ស្បែក​របស់​អ្នក​។

២-​ការពារ​ស្បែក​របស់​អ្នក​ពី​កាំរស្មី UV
ផ្លែ​ឃី​វី​មាន​អាស៊ីត​អា​មី​ណូ ដែល​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​ព្រះអាទិត្យ​។ ក្រៅពី​ការ​ថែរក្សា​ស្បែក​របស់​អ្នក​មិន​ឲ្យ​កើត​មុន ផ្លែ​ឃី​វី​ក៏​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​រលាក ។ ផ្លែ​ឃី​វី​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​ត្រូវ​បាន​ផលិត​ដោយ​ការ​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​ច្រើន​ពេក ។

៣-​បំបាត់​ស្នាម​ខ្មៅ​ក្រោម​ភ្នែក
ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​វិធី​ដើម្បី​កម្ចាត់​ស្នាម​រង្វង់​ខ្មៅ​ក្រោម​ភ្នែក អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C ដោយសារ​វា​អាច​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​កើត​បញ្ហា​នេះ ។ អ្នក​អាច​កាត់​បន្ថយ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​នេះ​ដោយ​ដាក់​ចំណិត​ផ្លែ​ឃី​វី​នៅ​លើ​ភ្នែក​របស់​អ្នក​។ ទុក​វា​ចោល​រយៈពេល​១០​នាទី​។ លាង​ភ្នែក​របស់​អ្នក​ដោយ​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​បន្ទាប់​ពី​រយៈពេល​១០​ទៅ​១៥​នាទី ។

៤-​រារាំង​ភាព​ចាស់​មុន​វ័យ
ផ្លែ​ប៊័រ និង​គី​វី​អាច​ជួយ​ពន្យឺតដំណើរ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ។ វា​ជា​ម៉ាស់​មុខ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​។  អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន C អាច​ជួយ​ក្នុង​ការ​លុប​បំបាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ឱ្យ​មាន​ភាព​ចាស់ ។ ដូច្នេះ​សូម​ប្រាកដ​ថា អ្នក​បរិភោគ​ផ្លែ​ឃី​វី​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​ស្បែក​របស់​អ្នក ៕