ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីព្រឹកចុះមុជទឹកព្រែកម្ដង មិនទាន់ស្ទូចហើយផង មានអាផ្សេងមកខូចកណ្ដាលផ្លូវទៀត

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មហាជន​រិះគន់​ក្រុមហ៊ុន​ផែស្ងួត OLAIR ប្រើ​រថយន្ត​កុង​តឺ​ន​រ័​ចាស់​ៗ បើក​រលត់​តាម​ផ្លូវ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្បែ​កន្លែង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត OLAIR បាន​ក្រឡាប់​ចូល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ កាលពី​យប់​មិន​ទាន់​ស្ទូច​យក​ចេញ​ផុត​ផង ស្រាប់តែ​មាន​ខ្សែ​កុងតឺន័រ បួន​ប្រាំ​គ្រឿង​មករ​លត់​ខូច​ក្បែរ​គ្នា​ទៀត បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាង​មួយ​ម៉ោង ចាប់ពី​១០​និង​១០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា នេះ ទើប​ធ្វើ​ចរាចរណ៍​បាន​ស្រួល​វិញ ។

ខេត្តស្វាយរៀង ៖ មហាជន​រិះគន់​ក្រុមហ៊ុន​ផែស្ងួត OLAIR ប្រើ​រថយន្ត​កុង​តឺ​ន​រ័​ចាស់​ៗ បើក​រលត់​តាម​ផ្លូវ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្បែ​កន្លែង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត OLAIR បាន​ក្រឡាប់​ចូល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ កាលពី​យប់​មិន​ទាន់​ស្ទូច​យក​ចេញ​ផុត​ផង ស្រាប់តែ​មាន​ខ្សែ​កុងតឺន័រ បួន​ប្រាំ​គ្រឿង​មករ​លត់​ខូច​ក្បែរ​គ្នា​ទៀត បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាង​មួយ​ម៉ោង ចាប់ពី​១០​និង​១០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា នេះ ទើប​ធ្វើ​ចរាចរណ៍​បាន​ស្រួល​វិញ ។ ឬ​ឯ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ បាន​ឲ្យ​ដឹង​ថា ការ​ស្ទះចរាចរណ៍​នេះ គឺ​ចាប់តាំងពី​ម៉ោង​០៥​និង​០០​ព្រឹក មក​ម្ល៉េះ​ដោយសារ​មាន​រថយន្ត​របស់​ក្រុមហ៊ុន OLAIR ក្រឡាប់​ចូល​ទឹកទន្លេ​វ៉ៃ​គោមួយ​គ្រឿង ហើយ​សមត្ថកិច្ច​យក​រថយន្ត​មក​ស្ទូច​ត្រូវ​បិត​ចំ​កណ្តាល​ទ្រូងផ្លូវ ទើប​មានការ​កកស្ទះ​ម្តង ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ធ្វើ​ចរាចរណ៍ សម្រួល​ឲ្យ​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ផង​ដែរ ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ការ​កកស្ទះ​ផ្លូវ​ជាង​មួយ​ម៉ោង​នេះ ដោយសារ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត OLAIR ដ៏​ដែល​មួយ​គ្រឿង​ទៀត បើកបរ​ពី​ទិស​ខាង​កើតមក​លិច មក​ដល់​ខាងលិច​ផ្លូវ​កោង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក៏​រលត់​ចំ​កណ្តាល​ថ្នល់ ហើយ​ខ្សែ​រថយន្ត​កុងតឺន័រ​បើក​មក​តាម​ក្រោយ​បន្តកន្ទុយ​គ្នា និង​រថយន្ត​ខ្លះ​វ៉ា​ជែង​ទៀត និង​មាន​រថយន្ត​ស្ទូច​នៅ​ពីមុខ​ផង​ទើប​បណ្តាល​ឲ្យ​ស្ទះ​ចរាច​វណ៍​តែ​ម្តង ៕