ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! ធ្លាប់​តែ​មាន​ច្បាប់​សម្រាប់​មនុស្ស ឥឡូវ​មាន​ចំពោះ​ឆ្កែ​ទៀត

6 ឆ្នាំ មុន

«Shanghaiist»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បន្ទាប់​ពី​ប្រទេស​ចិន​លុប​ចោល​ច្បាប់​មានកូន​តែ​មួយ​មក មាន​ក្រុង​មួយ​បែរជា​យក​ច្បាប់​ចាស់​នោះ​ដាក់​ឱ្យ​ប្រើ​សម្រាប់​ឆ្កែ​វិញ ។

អាជ្ញាធរ​ក្រុង​ស៊ី​ង​តា​វ ភាគ​ខាងកើត​ប្

«Shanghaiist»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បន្ទាប់​ពី​ប្រទេស​ចិន​លុប​ចោល​ច្បាប់​មានកូន​តែ​មួយ​មក មាន​ក្រុង​មួយ​បែរជា​យក​ច្បាប់​ចាស់​នោះ​ដាក់​ឱ្យ​ប្រើ​សម្រាប់​ឆ្កែ​វិញ ។

អាជ្ញាធរ​ក្រុង​ស៊ី​ង​តា​វ ភាគ​ខាងកើត​ប្រទេស​ចិន​ប្រកាស​កំណត់​ឱ្យ​ចិញ្ចឹម​ឆ្កែ​ក្នុងផ្ទះ នីមួយ​ៗ​តែ​មួយ​ក្បាល​ប៉ុណ្ណោះ ប្រសិនបើ​លើស​ពី​មួយ​ក្បាល​ត្រូវ​យក​ទៅ​ចុះបញ្ជី បើ​មិន​ប្រតិបត្តិ​តាម​អាជ្ញាធរ​នឹង​រឹបអូស ឬ​ពិន័យ​ជា​ប្រាក់​២០០០​យាន់ ឬ​២៨៥​ដុល្លារ ។ ក្រៅពី​នេះ​នៅ​មាន​បម្រាម​លើ​ឆ្កែ​កាច​ផង​ដែរ ។

អាជ្ញាធរ​មូលដ្ឋាន​របស់​ចិន បញ្ជាក់​ថា​ចំនួន​ឆ្កែ​កើន​ខ្ពស់​ជា រឿយ​ៗ​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម​ដូច​ជា​បង្កើត​ការ​រំខាន ឬ​ធ្វើ​ឱ្យ​មានការ​ខាតបង់​ដល់​រាង​កាយ​លើ​អ្នក​ដែល​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ ។

បម្រាម​នោះ​បង្ក​ឱ្យ​មានការ​ជំទាស់​ពី​ម្ចាស់​ឆ្កែ​ដោយ​បញ្ជាក់​ថា ប្រសិនបើ​មាន​ឆ្កែ​ពូជ​កាច ឬ​ហាមឃាត់​នឹង​ប្រតិបត្តិ​បែប​ណា ត្រូវ​សម្លាប់​វា​ឬ​អត់ ? សម្រាប់​គោលនយោបាយ​មាន​ឆ្កែ​តែ​មួយ​ធ្លាប់​កើតឡើង​តាំងពី​ឆ្នាំ​២០១១​កន្លង​មក​នៅ​ក្រុង​សៀង​ហៃ ខណៈ​ពេល​ភូមិ​មួយ​ក្នុង​ក្រុង​សាន​តុង​ធ្លាប់​មានច្បាប់​ហាម​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ និង​ប្រសិនបើ​ល្មើស​អាជ្ញាធរ​នឹង​សម្លាប់​ចោល ដោយ​មិន​បារម្ភ​ថា​ជា​សត្វ​មានការ​ចុះបញ្ជី​ទេ ប៉ុន្តែ​មិន​អាច​ប្រតិបត្តិ​បាន ព្រោះ​ខុស​នឹង​ច្បាប់​ប្រសិនបើ​មន្ត្រី​ណា​ម្នាក់​ចូល​ទៅ​សម្លាប់សត្វ​របស់​អ្នក​ភូមិ ៕