ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ចាស់​ដើរ​លក់​ចេក​ហើយ ក៏​ពួូក​លោក​បង​មិន​​លើក​លែង

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា​ Suratman ​ត្រូវ​ចោរប្លន់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ខណៈ​ពេល​គាត់​រុញ​រទេះ​លក់​ចេក​នៅ​ក្រុង​មួយ​របស់​ខេត្ត​ចាំ​ប៊ី ​(Jambi)​លើ​កោះ​ស៊ូ​ម៉ាត្រា ។ រថយន្ត​មួយ​គ្រឿង

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា​ Suratman ​ត្រូវ​ចោរប្លន់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ខណៈ​ពេល​គាត់​រុញ​រទេះ​លក់​ចេក​នៅ​ក្រុង​មួយ​របស់​ខេត្ត​ចាំ​ប៊ី ​(Jambi)​លើ​កោះ​ស៊ូ​ម៉ាត្រា ។ រថយន្ត​មួយ​គ្រឿង​ចត​ក្បែរ និង​ហៅ​ឱ្យ​លោកតា​ឡើង​ជិះ​រថយន្ត​ពិភាក្សា​រឿង​ទិញ​-​លក់​ចេក ។ នៅ​ពេល​លោកតា​ឡើង​លើ​រថយន្ត បុរស​២​នាក់​បង្ខំ​ឱ្យ​គាត់​ប្រគល់​ប្រាក់​ទាំងអស់​ដល់​ពួក​គេ រួច​ហើយ​ក៏​រុញ​គាត់​ចេញ​វិញ ។

លោក​ថុ​មមី រ៉េ​ហ្សា អ្នក​នៅ​កន្លែង​កើតហេតុ​បានឮ​សម្រែក​ឱ្យ​ជួយ ហើយ​បន្ទាប់​មក​ឃើញ​លោកតា​Suratman​ឈរ​យំ ។

លោក​ថុ​មមី រ៉េ​ហ្សា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​រឿង​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ មិថុនា ២០១៧ បញ្ជាក់​ថា​លោកតា​Suratman​មាន​បំណង​យក​ប្រាក់​ដែល​លក់​បាន​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ប៉ុន្តែ​ត្រូវ​ចោរប្លន់​អស់ ដូច្នេះ​សូម​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​គាត់​ផង ។

លោក​រ៉េ​ហ្សា សហការ​ជាមួយ​មិត្តភក្តិ​ប្រមែប្រមូល​ប្រាក់​ជួយ​គាត់​ដោយ​មាន​អ្នកស្រុក បរិច្ចាគ​សរុប​៣៧​លាន​រូពី​(​ប្រាក់​ឥណ្ឌូ​ណេ​ស៊ី​)​ឬ​ប្រហែល​៣០០០​ដុល្លារ ។ ក្រោយមក​អាជ្ញាធរ​មូលដ្ឋាន​បរិច្ចាគ​ប្រាក់​៥​លាន​រូពី ឬ​ប្រហែល​៤០០​ដុល្លារ រួម​ទាំង​ទិញ​ចេក​ដែល​នៅ​សល់​របស់​គាត់ ៕