ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ប៉ុស្តិ៍​ចល័ត​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​ថ្មី ក្រោយ​ពេល​ទទួល​ភារកិច្ច មាន​វិធានការ​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង​គ្មាន​សណ្តាប់ធ្នាប់ ដែល​អនុវត្ត​នៅ​យប់ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ស្រុក​អូរ​ជ្រៅ ។ លោក​វរសេនីយ៍ត្រី សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរ​ជ្រៅ បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​អូរ​ជ្រៅ ។

លោក​បាន​បញ្ជា​កថា ៖ ក្រោយ​ពេល​ដាក់​ប៉ុស្តិ៍​ចល័ត​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់​ប្រមាណ​ជិត​១០​គ្រឿង ត្រូវ​បាន​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ទំលាក់​ទំនិញ និង​អីវ៉ាន់​ចេញ​តាម​ច្បាប់​កំណត់ និង​ធ្វើ​កិច្ចសន្យា​បើ​ឃើញ​មាន​ដឹក​លើក​ក្រោយ​ទៀត នឹង​ចាត់ការ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ត្រី សេស វិបុល បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ទំនិញ ត្រូវ​បញ្ឈប់​សកម្មភាព​ដឹក​ទំនិញ​សំពីងសំពោង​ដែល​ប៉ះពាល់​សណ្ដាប់ធ្នាប់ ដែល​ប៉ះពាល់​ដល់​អ្នក​រួម​ដំណើរ និង​ប្រឈម​គ្រោះថ្នាក់​កើតឡើង បើ​ឃើញ​នៅ​តែ​បន្ត​ដឹក នឹង​ចាត់ការ​តាម​ច្បាប់ ៕