ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ទឹក​កម្សាន្ត​នៅ​ជ្រោះ​ព្រះ​និម្មិត​ត្រូវ​ប្រយ័ត្ន​រដូវវស្សា​នេះ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ «​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​» ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ងូតទឹក​លេង​កម្សាន្ត ព្រោះ​រដូវវស្សា ទឹកភ្លៀង​ធ្លាក់​ច្រើន​បណ្តាល​ឱ្យ​ជន់​ជោរ ហូរ​បោកបក់​ខ្លាំង ។

ខេត្តស្ទឹងត្រែង ៖ អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ «​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​» ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ងូតទឹក​លេង​កម្សាន្ត ព្រោះ​រដូវវស្សា ទឹកភ្លៀង​ធ្លាក់​ច្រើន​បណ្តាល​ឱ្យ​ជន់​ជោរ ហូរ​បោកបក់​ខ្លាំង ។

នា​រដូវវស្សា​នេះ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ទឹក​ឡើង​បោកបក់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ត្រឹមតែ​អង្គុយ​គយគន់​មើល​ទេសភាព​ប៉ុណ្ណោះ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និម្មិត ឬ​ហៅ​ថា​«​ទឹកជ្រោះ​សុ​ភ័​ក្រ​មិត្ត​»​ស្ថិត​ក្នុង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ជាប់​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ភ្ញៀវ​ទេសចរ​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​គ្រប់​រដូវ​កាល ទាំង​រដូវក្តៅ​ទាំង​រដូវភ្លៀង​ធ្លាក់ ។

អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​ស្ទឹង​ត្រែង តាម​ផ្លូវជាតិ​លេខ​៩ ឆ្លងស្ពាន​មេគង្គ​បន្តដំណើរ ប្រមាណ​៤០​គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​សញ្ញា នៅ​ចំណុច​ផ្លូវបំបែក​មួយ​ដាក់​ថា «​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​» ហើយ​ធ្វើ​ដំណើរ​ប្រមាណ ជាង​២០​គីឡូម៉ែត្រ​តាម​ផ្លូវ​ឡំ មាន​ស្លាក​មួយទៀត​ដាក់​ថា «​ទឹកធ្លាក់​ព្រះ​និមិត្ត​» ។ អ្នកដំណើរ​ទាំងអស់​បត់​តាម​គំនូស​សញ្ញា​ដែល​បាន​បង្ហាញ ធ្វើ​ដំណើរ​ប្រហែល​១០​គីឡូម៉ែត្រ គឺ​ភ្ញៀវ​ទាំងអស់​នឹង​បានឃើញ​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និ​មិ្ម​ត​ដ៏​អស្ចារ្យ គយគន់​មើល​ទេសភាព​លំហែកាយ សប្បាយ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច ។

ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត អ្នកទេសចរ​គួរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចាក់​កៅស៊ូ ទៅ​ឃុំ​ព្រះ​រំកិល គយគន់​វិហារ​មួយ​ទើប​សង់​ឡើង​មាន​ព្រះ​ពុទ្ធរូប​មួយ​ធំ នៅ​លើ​កំពូលភ្នំ​តូច​មួយ ។ រួច​អាច​បន្តដំណើរ​ទៅ​ទស្សនា​អន្លង់​ផ្សោត​ឈើទាល ស្ថិត​នៅ​ឃុំ​ព្រះ​រំកិល ដែល​មាន​សត្វ​ផ្សោត​ផុស​ចុះឡើង​គួរ​ឱ្យ​ចង់​ទស្សនា ។

អ្នក​លក់ដូរ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គ្រប់​រដូវ​ទាំងអស់ គឺ​ភ្ញៀវ​ទេសចរ​ទៅ​គយគន់​ទេសភាព និង​ពិសា​អាហារ តែ​ភ្ញៀវ​មាន​ច្រើន​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រដូវ​ចូល​ឆ្នាំ​ចិន និង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។ ដោយឡែក​នា​រដូវវស្សា មិនសូវ​មាន​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ទេ មាន​ច្រើន​តែ​នៅ​ក្នុង​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក ។

លោក​អ៊​ន់ ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា មាន​តំបន់​អភិរក្ស​សត្វ​ផ្សោត ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ អន្លង់​ផ្សោត​ឈើទាល ឃុំ​ព្រះ​រំកិល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ច្រើន​គ្រប់​រដូវ​កាល ។

ផែនការ​បន្ត​ចាប់ពី​ឆ្នាំ​២០១៦​មក មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​សហគមន៍​អេកូ​ទេសចរណ៍ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អភិរក្ស​សត្វ​ផ្សោត​អន្លង់​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​កាន់តែ​ច្រើន​ឡើង ។ ផ្សារ​ភ្ជាប់​ទស្សនា​សត្វ​ផ្សោត​ដង​ទន្លេមេគង្គ ជាមួយ​រមណីយដ្ឋាន​ទឹកធ្លាក់​តាម​រយៈ​ការ​អភិវឌ្ឍ​ផ្លូវ​ទៅ​រមណីយដ្ឋាន​នានា ៕