ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​អត់ថា​ស្បែកជើង​កញ្ចាស់​របស់ Michael Jordan លក់​បាន ១៩​ម៉ឺន​ដុល្លារ ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CGTN បាន​ឲ្យ​ដឹង​ថា ស្បែកជើង​មួយគូ​របស់​កីឡាករ​បាល់បោះ​ល្បី​លំដាប់​ពិភពលោក Michael Jordan ដែល​ធ្លាប់​ពាក់​តាំងពី​ឆ្នាំ​១៩៨៤ ដាក់​លក់​ដេញថ្លៃ​បាន​ដល់​ទៅ ១៩​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

ស្បែកជើង​ម៉ាក Converse ស៊េរី Fastbreak Mid ដែល​ធ្លាប់​បាន​ពាក់​ដោយ​កីឡាករ​ជើង​ចាស់ Michael Jordan ក្នុង​ការ​ប្រកួត Olympic Games តាំងពី​ឆ្នាំ​១៩៨៤ ត្រូវ​បាន​ដាក់​ដេញថ្លៃ ហើយ​លក់​ចេញ​បាន​សម្រេច​ក្នុង​តម្លៃ ១៩​ម៉ឺន​ដុល្លារ ។ តម្លៃ​នេះ​គឺជា​តម្លៃ​មួយ​ដែល​ថ្លៃ​ជាងគេ​បំផុត ក្នុង​កំណត់​ត្រា​តម្លៃ​ស្បែកជើង​កីឡា ។

លោក Michael Jordan ធ្លាប់​ពាក់​ស្បែកជើង​នេះ ហើយ​ទទួល​ជ័យ​ជំនះ​បាន​មេដាយមាស នៅ​ទីក្រុង Los Angeles កាលពី​ថ្ងៃ​១០ ខែសីហា ឆ្នាំ​១៩៨៤ ដែល​កាលនោះ លោក​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​ដល់​ទៅ​២០​គ្រាប់ ស៊ីដាច់​អេ​ស្ប៉ា​ញ ៩៦​ពិន្ទុ​ទល់​នឹង​៦៥​ពិន្ទុ ។

ខាង​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ SCP បាន​ប្រាប់​ថា ៖ “​អ្នក​ដែល​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​បែប​នេះ គឺ​ដោយសារ​តែ​គេ​គិត​ថា​វា​ជា​ស្បែកជើង​អនុស្សាវរីយ៍ ដែល​គ្មាន​លក់​នៅ​ទីផ្សារ​ផ្សេង​ទេ ៕”