ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​រឿង​សុំ​ឱ្យ​កម្មករ​បើកប្រាក់​កន្លះ​ខែ​ម្តង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែង​ថា នា​ពេល​នេះ​ក្រសួង​កំពុងធ្វើការ​ជំរុញ​ឱ្យ​បណ្តា​រោងចក្រ​សហគ្រាស​ទាំងអស់​ធ្វើការ​បើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ និយោជិត

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែង​ថា នា​ពេល​នេះ​ក្រសួង​កំពុងធ្វើការ​ជំរុញ​ឱ្យ​បណ្តា​រោងចក្រ​សហគ្រាស​ទាំងអស់​ធ្វើការ​បើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ និយោជិត ដោយ​ធ្វើ​ឡើង​ដោយ​កន្លះ​ខែ​បើក​ម្តង​ស្រប​ទៅ​តាម​ច្បាប់​ការងារ ។

លោក​ថា ការ​បើក​ប្រាក់ខែ​បែប​នេះ មិន​ត្រឹម​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​កម្មករ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ជួប​បញ្ហា​និយោជិត​មួយ​ចំនួន​បាន​បិទទ្វារ​ដោយ​មិន​បាន​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​ផង​ដែរ ។  ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាញ​វិជ្ជាជីវៈ​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​អង្គការ​សហប្រតិបត្តិការ​ខាង​បណ្តុះបណ្តាល​អន្តរជាតិ​-​ជប៉ុន​(JITCO)​នា​ទីស្តីការក្រសួង​ការងារ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ ។

លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​អ្នក​សារព័ត៌​មានបាន​ឲ្យ​ដឹង​ថា នា​ពេល​នេះ​ក្រសួង​ការងារ​កំពុង​ជំរុញ​នីតិវិធី​ធ្វើ​យ៉ាងណា​ឱ្យ​បណ្តា​រោងចក្រ​សហគ្រាស​ធ្វើការ​បើកប្រាក់​ឈ្នួល​កម្មករ និយោជិត ក្នុង​មួយ​ខែ​ពីរ​លើក​ដើម្បី​ចៀង​វាង​ជួប​បញ្ហា​ហានិភ័យ​ដែល​តែង​កើត​ដូច​នា​កន្លង​មក ។  លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នា​ពេល​នេះ​យើង​កំពុង​ជំរុញ​ឱ្យ​មានការ​រៀបចំ​នីតិវិធី​ដើម្បី​ឱ្យ​ដៃគូ​វិស័យ​ឯកជន​ក៏​ដូច​ជា​ក្រុមហ៊ុន​នានា​រៀបចំ​គណនី​យ​របស់​គេ​ហើយ និង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ការ​បើកប្រាក់​ឈ្នួល​ក្នុង​មួយ​ខែ​ពីរ​លើក ។ ឥឡូវនេះ​យើង​ទុក​ឱកាស​ដល់​ចុងឆ្នាំ​២០១៧​ដល់​ពួក​គេ ៕