ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាប្រជុំស្ដីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អា​ចិ​ន្រៃ​យ៍​រដ្ឋសភា​សបាន​កំណត់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ​សំណើរ​សុំ​ប​ញ្ជូ​ល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥ នូវ​សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ថា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​លើកដៃ​សម្រេច​យក ថ្ងៃ​ទី​២០ ខែមិថុនា ដើម្បី​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។ ក្នុង​កិច្ចប្រជុំ​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​រូប គឺ​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ និង​លោក ហូរ វ៉ា​ន់ ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​អចិន្ត្រៃយ៍​នៅ​ព្រឹក​ថ្ងៃនេះ មិន​មានការ​ជជែក​សួរ​ដេញដោល​គ្នា​យូរ​នោះ​ទេ ព្រោះ​ថាបើ​តាម​ការ​សង្កេត កិច្ចប្រជុំ​បាន​ប្រើប្រាស់​ពេលវេលា តែ​ប៉ុន្មាន​ជា​៥​នាទី​ប៉ុណ្ណោះ ក៏​ចេញ​វិញ ។

ការ​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ក៏​នឹង​មានការ​ពិភាក្សា​លើ​សំណើរ​សុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ឧបាស្រ័យ​ពាណិជ្ជកម្ម ផង​ដែរ ។

ចំពោះ​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា លោក ឡេ​ង ប៉េង​ឡុ​ង មិន​បាន​បញ្ជាក់​មានឈ្មោះ​ណាមួយ​នោះ​ទេ ពិសេស​នោះ​កាលបរិច្ឆេទ​ថ្ងៃ​ជ្រើសរើស ។ លើ​បញ្ហា​នេះ​អាស្រ័យ​លើ​រាជរដ្ឋាភិបាល និង​ការ​កំណត់​តាម​ច្បាប់ ដែល​មាន​ជា​ធរមាន ៕