ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​គុយ​បា​ប្រកាស​ពី​កិច្ចសហការ​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម Juan de Jesus Hidalgo-Gato Perez

រាជធានី​ភ្នំពេញ ៖ លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម Juan de Jesus Hidalgo-Gato Perez លោក​ឯកអគ្គរដ្ឋទូត​គុយ​បា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជួប​សំដែង​ការ​គួ​សម និង​ពិភាក្សា​ការងារ​នៅ​ព្រឹក​វេលា​ម៉ោង​៩​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង ។ 

លោក​ឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​រីករាយ​ពេញចិត្ត​ចំពោះ​មិត្តភាព​ដ៏​យូរលង់​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​កម្ពុជា​-​គុយ​បា ។ លោក​ក៏​បាន​សំដែង​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​អំណរ​គុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​គុយ​បា​ដែល​បាន​ផ្តល់​នូវ​ជំនួយ នៅ​ក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ការ​លំបាក​បន្ទាប់​ពី​ការ​រំដោះ​ពីរ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ហើយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​ក្នុង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈកាល​កន្លង​មកនេះ ។ 

លោក​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដោយ​ត្រួស​ៗ​អំពី​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​មានការ​ចូលរួម​របស់​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ រាប់​ពាន់​នាក់ ដែល​បាន​វាយតម្លៃ​ជា​ទូទៅ​ថា​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មាន​របៀបរបប​ល្អ និង​សន្តិវិធី ។ លោក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​ក្នុង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ហើយ​បាន​គូសបញ្ជាក់​អំពី​ជំហរ​បស់​គុយ​បា​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា រួម​ទាំង​ការ​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​គុយ​បា​លើ​ផ្នែក​វេជ្ជសាស្ត្រ ។

លោក​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​អំពី​ជំហាន​វិជ្ជមាន​ក្នុង​ដំណើរការ​ប្រក្រតី​កម្ម​នៃ​ទំនាក់ទំនង​រវាង​គុយ​បា និង​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​ការ​ប្រឈម​នានា​នៅ​ក្នុង​ដំណើរការ​នេះ ៕