ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែម​ថុ​ន វិ​ទិ​នី កាន់តែ​បញ្ឈឺចិត្ត ចាន់ វឌ្ឍនាកា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ចំណង​ស្នេហ៍​រវាង​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​កម្ពុជា គឺ​ចាន់ វឌ្ឍនាកា និង​កីឡាការិនី​ហែល​ទឹក​រូប​ស្រស់​ហែម​ថុ​ន វិ​ទិ​នី ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ ដោយសារ​តែ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ចំណង​ស្នេហ៍​រវាង​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​កម្ពុជា គឺ​ចាន់ វឌ្ឍនាកា និង​កីឡាការិនី​ហែល​ទឹក​រូប​ស្រស់​ហែម​ថុ​ន វិ​ទិ​នី ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ ដោយសារ​តែ​អ្នក​ទាំង​ពីរ​បាន​ទាំង​ឡើង​សម្ភាសន៍​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ទៀត​ផង ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ចំណង​ស្នេហ៍​ដ៏​ស្អិតរ​មួ​ត របស់​ពួក​គេ​បែរជា​ប្រេះឆា​ដោយ​ម្នាក់​ៗ​លើក​ពី​ហេតុផល​ថា​មិន​ចុះសម្រុង​គ្នា ។

ទោះបី​យ៉ាងណា ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​ត្រូវ​មនុស្ស​មួយ​ចំនួនរំពឹង​ថា​នឹង​អាច​វិល​ជុំ​គ្នា​វិញ​ដោយសារ​តែភាព​ផ្អែមល្ហែម​របស់​ពួក​គេ​មាន​លក្ខណៈ​ស៊ីជម្រៅ ជា​ពិសេស​ភាគី​ខាង​ប្រុស​មិន​ទាន់​បង្ហាញមុខ​សង្សារ​ថ្មី​ឱ្យ​គេ​ឃើញ​នោះ ។

ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​ក្ដីរំពឹង​ពី​លទ្ធភាព​ត្រឡប់​ក្រោយ​របស់​អ្នក​ទាំងពីរ​ត្រូវ​បាន​ព្យាករ​ឡើង​វិញ​ថា​មិន​អាច​កើតឡើង​នោះ​ទេ ក្នុង​ពេល​ភាគី​ខាង​ស្រី​បាន​បង្ហាញ​បុរស​ថ្មី​ជា​សង្សារ​របស់​ខ្លួន​គឺ​កីឡាករ​សំ​អឿ​ន ពិដោរ​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​ដូច​ចាន់ វឌ្ឍនាកា ជា​សង្សារ​ចាស់​ដែរ ។ មិនតែប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​កាន់តែ​បង្អួត​ពី​ភាព​ផ្អែមល្ហែម​ស្អិតរ​មួ​ត​ដូច​ស្ករ​តាំង​ម៉ែ​បេះ​មិន​ដាច់​ពី​គ្នា ដែល​មិន​ខុស​ពី​បញ្ឈឺចិត្ត​អតីត​ប្រុស​ស្នេហ៍​ក្រោយ​ពេល​បែកបាក់​ទៀត​ផង​។

បើ​ទោះជា​មិន​មាន​ប្រតិកម្ម​ណាមួយ​ពី​ចាន់ វឌ្ឍនាកា ក៏​អ្នក​តាមដាន​ភាគច្រើន​យល់​ថា នោះ​ជា​ចេតនា​ដែល​កញ្ញា ហែម​ថុ​ន វិ​ទិ​នី មាន​បំណង​ចង់​បញ្ឈឺចិត្ត​អតីត​សង្សារ​ក្រោយ​ពេល​ស្នេហា​បែកបាក់​នោះ​ដែរ ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​កីឡាការិនី​រូប​នេះ​សម្ញែង​មិន​លាក់បាំង​នោះ​ទេពី​អារម្មណ៍​យល់ចិត្ត​ថ្លើម​គ្នា​ជាមួយ​សំ​អឿ​ន ពិដោរ មិន​ខុស​ពី​ពេល​ដែល​នាង និង​ចាន់ វឌ្ឍនាកា ធ្លាប់​សម្ញែង​ស្នេហា​ជាមួយ​គ្នា ។ មនុស្ស​ជា​ច្រើន​យល់​ថា អ្វី​ដែល​នាង​បង្ហោះ​ឡើង​គឺជា​ការ​បង្ហាញ​ឱ្យ​ដឹង​ថា​នាង​បាន​ក្លាយជា​នារី​ដែល​មាន​សុភមង្គល​ក្នុង​ជីវិត​បន្ទាប់​ពី​រកបាន​ស្នេហា​ថ្មី ដើម្បី​សម្ញែង​ឱ្យ​មនុស្ស​ដែល​បានដឹង​ពី​ស្នេហា​របស់​នាង​ជាមួយ​អតីត​សង្សារ​ចាស់ បានដឹង​ច្បាស់​ពី​ស្នេហា​ថ្មី​របស់​ខ្លួន ។ ស្របគ្នា​ដែល​កាលនោះ​ស្នេហា​របស់​នាង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​មិន​ខុស​គ្នា​ពី​ស្នេហា​របស់​កីឡាករ វ៉​ន វី​វ៉ា និង​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន ដា​វី​ន ផង ទើប​អ្នក​ណា​ក៏​យល់​ស្រប​ថា ការ​បង្អួត​ពី​ស្នេហា​ថ្មី​របស់​នាង​គឺ​មិន​ខុស​ពី​មាន​ចេតនា​បញ្ឈឺ​ដល់​អតីត​សង្សារ​ទេ ។ មនុស្ស​ភាគច្រើន​យល់​ឃើញ​បែប​នេះ ដោយសារ​តែ​គូស្នេហ៍​ថ្មី​របស់​នាង​ជា​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ដោយ​នាង​មិន​ជ្រើស​យក​អ្នកមាន​អាជីព​ខុស​ពី​នេះ ។

ស្នេហា​ថ្មី​របស់​កញ្ញា ហែម​ថុ​ន វិ​ទិ​នី កាន់តែ​ត្រូវ​មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ បន្ទាប់​ពី​នាង​បង្អួត​ខ្លាំង​ឡើង​ពី​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ​។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នាង​បាន​បង្ហោះ​ពាក្យ​ជា​ច្រើន​ដោយនៅ​ក្នុង​នោះ​មាន​ពាក្យ​មួយ​ឃ្លា​អម​ដោយ​រូបថត​បែប​រ៉ូ​ម៉​ង់​ទិ​ក​ផង​ថា «​មនុស្ស​ពីរ​នាក់​ខាំ​គ្នា​ដូច​ឆ្កែ និង​ឆ្មា​តាំងពីរ​អាយុ​១៦​ឆ្នាំ កុំ​ថា​ឡើយ​ឃើញ​មុខ​ឃើញ​តែ​ស្បែកជើង​ក៏​ឈ្លោះ​គ្នា​ដែរ មិន​សម​យើង​អាច​ក្លាយជា​មិន​ឈ្លោះ​មិន​បែក​» ។ នៅ​មាន​រូបថត និង​ពាក្យពេចន៍​ឆ្លង​ឆ្លើយ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​ជា​ច្រើន​ទៀត​ដោយ​មិន​ទាន់​រាប់​បញ្ចូល​ភាសា​អូន​បង​ដែល​គេ​បានឮ​នៅ​ពេល​អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ផង ។ ការ​បើកចំហ​ស្នេហា​ថ្មី​របស់​នាង ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​អបអរសាទរ តែ​ក៏​មានការ​លើក​ឡើង​ថា នោះ​ជា​ភាព​ផ្អែមល្ហែម​ដែល​នឹង​ធ្វើ​ឱ្យ​កីឡាករ​ចាន់ វឌ្ឍនាកា ប៉ះពាល់​អារម្មណ៍​ផង​ដែរ បើ​ទោះជា​គេ​មិន​មាន​ប្រតិកម្ម​ណាមួយ​ក្រោយ​ហែម​ថុ​ន វិ​ទិ​នី មាន​ស្នេហា​ថ្មី ហើយ​ប្រើ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​សកម្មភាព​នាង​នា​ពេល​ចុង​ក្រោយ​។

រំលឹក​ពី​ស្នេហា​របស់​នាង​ជាមួយ ចាន់ វឌ្ឍនាកា គេ​សុទ្ធតែ​ដឹង​ថា អ្នក​ទាំង​ពីរ​ផ្អែមល្ហែម​ខ្លាំង​ណាស់ ដោយ​សូ​ម្បី​តែ​ពេល​បង្ហោះ​សារ និង​ការ​បង្ហោះ​រូបថត​ផ្សេង​ៗ​ក៏​ពួក​គេ​សម្ញែង​ពី​ភាព​ស្និទ្ធស្នាល​មិនធម្មតា​នោះ​ដែរ ។ មជ្ឈដ្ឋាន​ភាគច្រើន​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ភាគី​ទាំង​ពីរ​តែ​ក៏​មាន​អ្នក​ខកចិត្ត​ច្រើន​ដែរ នៅ​ពេល​ដឹង​ថា​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​បែក​គ្នា ។ ប៉ុន្តែ​ពួក​គេ​ក៏​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ផង​ដែរ​នៅ​ពេល​ដឹង​ថា កីឡាការិនី​រូប​នេះ​ងាក​ទៅ​ស្រឡាញ់​បុរស​ថ្មី​មក​ជំនួស​បេះដូង​ចាស់ ហើយ​បុរស​ម្នាក់​នោះ​ជា​កីឡាករ​បាល់ទាត់​ដូច​មុន ក្នុង​ពេល​ដែល​គេ​ដឹង​ថា កីឡា​បាល់​ទាត់ និង​ហែល​ទឹក​មិនសូវ​បាន​ទាក់ទង​គ្នា ។ ពួក​គេ​ក៏​មានការ​ងឿងឆ្ងល់​ដែល​ហែម​ថុ​ន វិ​ទិ​នី បែក​ពី​កីឡាករ​បាល់ទាត់​ម្នាក់ ហើយ​មក​ភ្ជាប់​ស្នេហ៍​កីឡាករ​បាល់ទាត់​ម្នាក់​ទៀត តែ​នាង​បាន​ប្រាប់​អ្នកគាំទ្រ​នាង​ថា ហេតុផល​នៃ​ការ​ស្រឡាញ់​គ្នា​គឺ​ដោយសារ​តែ​កីឡាករ សំ​អឿ​ន ពិដោរ ចេះ​ឱ្យ​តម្លៃ​នាង និង​ក្រុម​គ្រួសារ​នាង​។

កីឡាករ សំ​អឿ​ន ពិដោរ បាន​ប្រកាស​ថា លោក​មាន​គម្រោង​ភ្ជាប់ពាក្យ​ជាមួយ​ហែម​ថុ​ន វិ​ទិ​នី ក្នុង​ពេល​ឆាប់​ៗ ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា អ្នក​ទាំង​ពីរ​នឹង​ឈាន​ដល់​ចំណុច​មួយ​នោះ​នៅ​ថ្ងៃ​ណាមួយ​នោះ​ទេ ដោយសារ​តែ​ពួក​គេ​បាន​ត្រឹមតែ​អះអាង​ថា​នឹង​កើតឡើង​ឆាប់​។ ការ​ប្រកាស​ពី​គម្រោង​ភ្ជាប់ពាក្យ​របស់​អ្នក​ទាំង​ពីរ​បង្ហាញ​ឱ្យ​ឃើញ​ថា ស្នេហា​ដែល​បាន​កើតឡើង​មាន​ភាពរឹងមាំ​ដាច់​ឆ្ងាយ​ជាង​កាលដែល​នាង​លង់​ស្រឡាញ់​កីឡាករ ចាន់ វឌ្ឍនាកា ដែល​ប្រើ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​មាន​គម្រោង​ភ្ជាប់ពាក្យ ហើយ​ចុង​ក្រោយ​ក៏​បែក​គ្នា ។

ហែម​ថុ​ន វិ​ទិ​នី មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​ស្នេហា​ទី​២​របស់​នាង ទើប​នាង​ហ៊ាន​ប្រកាស​ដោយ​ឥត​លាក់លៀម​ពី​ស្នេហា​ជាមួយ​កីឡាករ សំ​អឿ​ន ពិដោរ ដែល​នាង​បញ្ជាក់​គឺជា​បុរស​ចេះ​ឱ្យ​តម្លៃ​ដែល​អាច​ឱ្យ​នាង​ផ្ញើខ្លួន​បាន ។ ស្នេហា​មួយ​នេះ​កាន់តែ​មានការ​ចាប់អារម្មណ៍​ក្នុង​វិស័យ​កីឡា តែ​ក៏​មាន​អ្នក​ប៉ាន់​ស្មានថា​ពិបាក​ជឿជាក់​ពី​លទ្ធផល​ផង​ដែរ​ដោយសារ​តែ​អ្នក​ទាំង​ពីរ​នៅ​ក្មេង​វ័យ​ដូច​គ្នា គឺ​ពិបាក​ទុកចិត្ត ។ កីឡាករ​ចាន់ វឌ្ឍនាកា មិនឃើញ​ប្រតិកម្ម​ជុំវិញ​មិត្ត​រួម​ក្រុម​មាន​ស្នេហា​ជាមួយ​ហែម​ថុ​ន វិ​ទិ​នី​នោះ​ទេ ប៉ុន្តែ​មានការ​អះអាង​ថា កីឡាករ​រូប​នេះ​ទំនងជា​មាន​អារម្មណ៍មិនល្អ​នោះ​ទេ ក្នុង​ពេល​ដែល​លោក​ត្រូវ​គេ​ដឹង​ថា អាច​កញ្ឆក់​បាន​បេះដូង​របស់​នាង​ទៅ​ហើយ​បែរជា​ឱ្យ​របូត​ទៅ​វិញ ដោយ​បណ្ដោយ​ឱ្យ​មិត្ត​រួម​ក្រុម​ដណ្ដើម​នាង​យក​ទៅ​បាត់ ។ អ្នក​តាមដាន​បាន​អះអាង​ថា ប្រសិនបើ​ហែម​ថុ​ន វិ​ទិ​នី បង្អួត​គូស្នេហ៍​ថ្មី​បែប​នេះ គឺ​ប្រហែល​មិនយូរ​នោះ​ទេ កីឡាករ​ចាន់ វឌ្ឍនាកា ពិតជា​បង្ហាញ​គូស្នេហ៍​ថ្មី​មិន​ខុស​គ្នា ដើម្បី​កុំឱ្យ​មានការ​រិះគន់​ថា លោក​ល្បីឈ្មោះ​ប៉ុន​ហ្នឹងហើយ​នៅ​តែ​បណ្ដោយ​ឱ្យ​អតីត​សង្សារ​រកបាន​មនុស្ស​ជាទី​ស្រឡាញ់​មុន ៕