ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ថា ចំណាត់ការ​ទប់​ស្តា​ត់​មិន​ឲ្យ​លោក សម រ​ង្ស៊ី ចូល​ប្រទេស​គឺ​ដើម្បី​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រង​ការ​ដិះ​ដៀល​យ៉ាងណា​ក៏​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ត្រូវ​បង្ខំចិត្ត​ចេញ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រង​ការ​ដិះ​ដៀល​យ៉ាងណា​ក៏​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ត្រូវ​បង្ខំចិត្ត​ចេញ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ចាត់វិធានការ​បង្ការ​ទុកជា​មុន ទប់ស្កាត់​មិន​ឲ្យ​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​វិល​ចូល​ប្រទេស​វិញ គឺ​ក្នុង​ចេតនា​ល្អ​តែ​ប៉ុណ្ណោះ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋ​​មន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​ថែ្ល​ង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ព្រឹក​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្ថែម​ថា​ ការ​ពិត ស​.​ជ​.​ណ មុន​មាន​គោលបំណង​ការពារ​អាយុជីវិត​គាត់​​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា ​ដោយ​ឃើញ​ការ​លើក​ឡើង​របស់​បុគ្គល សម រ​ង្ស៊ី ស្នើ​ឲ្យ​លុប​​បំរាម​នេះ ទើប​​សម្តេច​ទាក់ទង​ទៅ​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​ឲ្យ​លុប​ចោល ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៦​វិញ​។​

សម្តេច​បាន​បន្ត​ទៀត​ថា​ ការ​លុប​ចោល ស​.​ជ​.​ណ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកក្លាហាន​ចូល តែ​គួរ​ឲ្យ​សោកស្តាយ​បែរជា​លោក​សម រ​ង្ស៊ី ប្រកាស​យប់​ថ្ងៃ​ពុធ​ថា ​មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ទៅ​វិញ​។​

លោក ​សម រ​ង្ស៊ី ព្រឹក​នេះ​ផង​ដែរ​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ដោយ​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា តាំង​តែ​ពី​ឆ្នាំ​១៩៩៧ សម្តេច​ចាត់​ទុក​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​តែ​គេចខ្លួន​នៅ​ក្រៅ​ប្រទេស «​ជា​មនុស្ស​ទី១ នៅ​លើ​បញ្ជីខ្មៅ​» របស់​សម្តេច​ដែល​ត្រូវ​កំចាត់​ចោល​ទៅ​វិញ​៕