ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពណ៌​នៃ​អាហារ​ដែល​អាច​បង្ការ​ជំងឺមហារីក

6 ឆ្នាំ មុន

របប​អាហារ​គឺជា​មធ្យោបាយ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ដ៏​សំខាន់ ។ ពណ៌​នៃ​អាហារ​ទាំងនោះ​ជា​សូចនាករ​ល្អ​បំផុត​នៃ​អត្ថប្រយោជន៍អាហារ​ចំពោះ​សុខភាព ។ អាហារ​ក្នុង​ក្រុម​ពណ៌​ផ្សេង​គ្នា​មាន​លក្ខណៈ​ដែល​អាច​

របប​អាហារ​គឺជា​មធ្យោបាយ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ដ៏​សំខាន់ ។ ពណ៌​នៃ​អាហារ​ទាំងនោះ​ជា​សូចនាករ​ល្អ​បំផុត​នៃ​អត្ថប្រយោជន៍អាហារ​ចំពោះ​សុខភាព ។ អាហារ​ក្នុង​ក្រុម​ពណ៌​ផ្សេង​គ្នា​មាន​លក្ខណៈ​ដែល​អាច​កំណត់​គោលដៅ​ជំងឺមហារីក​ជាក់លាក់​ណាមួយ​។ នៅ​ពេល​អ្នក​ទទួលទាន​អាហារ​គ្រប់​ពណ៌​ទាំងអស់ រាង​កាយ​របស់​អ្នក​ទទួល​បាន​សារធាតុចិញ្ចឹម និង​វីតាមីន​ជា​ច្រើន​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ ។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ក្រុមអាហារ​ដែល​មាន​ពណ៌ ខុស​ៗ​គ្នា ។
១-​អាហារ​ពណ៌​ក្រហម
ប៉េងប៉ោះ​ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​ការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​ក្រពេញ​អូវែ​របស់​ស្ត្រី​នៅ​ក្នុង​ការ​សិក្សា​ទៅ​លើ​ស្ត្រី​ចំនួន​១៣០០០​នាក់​ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ ការ​ទទួលទាន​ប៉េងប៉ោះ​កន្លះ​កែវ​ប្រាំ​ដង ឬ​ច្រើន​ជាង​ក្នុង​មួ​យស​ប្ដា​ហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​មហារីក​អូវែ​របស់​អ្នក​បាន​ដល់​ទៅ​៦០% ។

២-​អាហារ​ពណ៌​ទឹកក្រូច
សារធាតុ Beta-carotene គឺជា​ពណ៌​ទឹកក្រូច​នៅ​ក្នុង​ការ៉ុត ល្ពៅ និង​ដំឡូង​ត្រូវ​បាន​គេ​បង្ហាញ​ថា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ចំពោះ​មហារីក​ក្រពះ​ដោយ​ជំរុញ​ឲ្យ​កោសិកា​មហារីក​ស្លាប់​។ អាស៊ីត Caffeic ដែល​ជា​សមាសធាតុ​សរីរាង្គ​មាននៅ​ក្នុង​ដំឡូង និង​ការ៉ុត​អាច​ព​ន្លឿ​ន​ការ​លូតលាស់​នៃ​ជំងឺមហារីក​សុដន់ និង​អាច​ជំរុញ​ឲ្យ​កោសិកា​មហារីក​ស្លាប់​ផង​ដែរ​។ អ្នក​គួរតែ​បរិភោគ​អាហារ​ពណ៌​ទឹកក្រូច​នេះ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៣-​អាហារ​ពណ៌​លឿង
ផ្លែ​ឈើ​មាន​រសជាតិ​ជូរ ដូច​ជា​ក្រូចឆ្មារ ក្រូចឃ្វិច និង​ក្រូចថ្លុង និង​ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ឥទ្ធិពល​មួយ​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺមហារីក​ស្ទើរតែ​ទាំងអស់ ជា​ពិសេស​មហារីក​ក្រពះ មហារីក​បំពង់ក និង​មាត់ និង​មហារីក​ពោះវៀនធំ ។ អាហារ​ទាំងនេះ​សម្បូរ​ទៅ​ដោយសារ​ជាតិ flavonoids ដែល​រារាំង​ការ​រីក​លូតលាស់​របស់​កោសិកា​ដុំ​សាច់ និង​បញ្ចេញ​សារធាតុពុល​ចេញពី​រាង​កាយ​ផង​ដែរ ។ បរិភោគ​អាហារ​ទាំងនេះ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ ។

៤-​អាហារ​ពណ៌​បៃតង
មាន​ភស្តុ​តាង​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បរិភោគ​បន្លែ​ប្រភេទ​ស្ពៃ​ដូច​ជា​ស្ពៃ kale ស្ពៃ endive ស្ពៃជើងទា ផ្កា​ខាត់ណា ប្រូ​ខូ​លី និង​ស្ពៃក្តោប​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពះ ក្រពេញ​អូវែ សុដន់ ពោះវៀនធំ និង​សួត ៕