ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​អស់​ស្ទះ​…​ឈុត​ក្នុង​និង​ក្រៅ​ដី​ថ្មី​របស់​អធិរាជ​ស Real Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្រុម​អធិរាជ​ស Real Madrid បាន​ចេញ​ម៉ូ​ដ​ឈុត​សម្លៀក​បំពាក់​ពីរ​ប្រភេទ

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្រុម​អធិរាជ​ស Real Madrid បាន​ចេញ​ម៉ូ​ដ​ឈុត​សម្លៀក​បំពាក់​ពីរ​ប្រភេទ ដែល​មួយ​សម្រាប់​លេង​ក្នុង​ដី និង​មួយទៀត​សម្រាប់​លេង​ក្រៅ​ដី ក្នុង​គោល​បំណង​ត្រៀម​ទុក​សម្រាប់​ការ​ប្រកួត​នៅ​រដូវ​កាល​២០១៧-២០១៨ ។ 

សម្រាប់​ឈុត​សម្លៀក​បំពាក់​ក្នុងស្រុក​មាន​ពណ៌​ស​ច្រើន​ជាង​ម៉ូ​ដ​ចាស់ ដែល​មាន​ឆ្នូត​ពណ៌​ខៀវ​បី នៅ​លើ​ស្មា​ទាំង​សងខាង ដែល​តំណាង​ឲ្យ​ផ្ទៃមេឃ​នៃ​រាជធានី​ប្រទេស​អេ​ស្ប៉ា​ញ ។ រីឯ​ឈុត​ក្រៅ​ដី​វិញ​គឺ​មាន​ពណ៌​ខ្មៅ ដែល​ជា​ពណ៌ Real Madrid ធ្លាប់​ស្លៀកពាក់​កាលពី​ឆ្នាំ​២០០០ ដែល​ជា​ឆ្នាំ​ឈ្នះ​ពានរង្វាន់​ច្រើន​ជាងគេ​របស់​ក្រុម ។ គេ​ក៏​ឃើញ​មាន​តែម​ជាប់​នឹង​អាវ​ផង​ដែរ​ដែល​សម្រាប់​រំលឹក​ដល់​ខួប​ទី​១១៥​ឆ្នាំ​របស់​ក្លឹ​ប ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ដែល​គេ​យក​មក​ធ្វើ​ជាតា​រា​ម៉ូ​ដែល​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ថ្មី​នេះ​មាន​ដូច​ជា Gareth Bale, Karim Benzema, Toni Kroos, Marcelo, Isco និង​Nacho ៕