ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កំពុង​ចង់​ដឹង​រឿង​នាំ​ខ្សាច់​ចេញ​ក្រៅប្រទេស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុ​ន ឆ័​យ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុ​ន ឆ័​យ តាម​រយៈ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ី​លី​កា​(​ខ្សាច់​ស​)​ចេញ​ទៅ​ក្រៅប្រទេស ។

យោង​តាម​លិខិត​របស់​លោក សុ​ន ឆ័​យ ដាក់​ផ្ញើ​ទៅ​សម្តេច ហេង សំ​រិ​ន នៅ​ថ្ងៃ​ទី​៩ ខែមិថុនា  ហើយ​ត្រូវ​បាន​សម្តេច​ប្រធានរដ្ឋសភា​ទទួល​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ស្តី​ពី​ការ​នាំ​ចេញ​ខ្សាច់​ស៊ី​លី​កា (​ខ្សាច់​ស​) ព្រមទាំង​បានឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៧ ដែល​បាន​លើក​ឡើង​ថា ស៊ី​លី​កា គឺជា​ខ្សាច់​ដែល​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​បម្រាម​នៃ​ការ​នាំ​ចេញ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​សាធារណៈជន​ក៏​ដូច​ជា​ខ្ញុំ​ផ្ទាល់​មាន​សេចក្តី​ងឿងឆ្ងល់ និង​ចង់បាន​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​និង​អាជីវកម្ម​នៃ​ការ​នាំ​ចេញ​ខ្សាច់​មួយ​ប្រភេទ​នេះ​» ព្រមទាំង​មាន​សំនួរ​ចំនួន​៧​ចំណុច​លើ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស ។

លោក សុ​ន ឆ័​យ បញ្ជាក់​ថា សូម​លោក​រដ្ឋមន្ត្រី​មេត្តា​ផ្តល់​ឯកសារ​លម្អិត​ពាក់ព័ន្ធ​ទៅ​នឹង​អាជីវកម្ម​ខ្សាច់​ស៊ី​លី​ការ​ដល់​រូប​ខ្ញុំ​ក៏​ដូច​ជា​សាធារណៈជន​ដើម្បី​បង្ហាញ​ឲ្យ​បាន​កាន់តែ​ច្បាស់​អំពី​តម្លាភាព នៃ​កា​ធ្វើ​អាជីវកម្ម​រ៉ែ (​ខ្សាច់​) របស់​ក្រសួង​រ៉ែ និង​ថាមពល​» ។​ ​យ៉ាងណា​ក្តី​មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​ពី​ក្រ​សូ​ង​រ៉ែ និង​ថាមពល​នោះ​ទេ ខណៈ​ដែល​មានការ​សុំ​អត្ថ​ធិ​ប្បាយ​ពី​ប្រព័ន្ធ​អ្នកនាំពាក្យ​ក្រសួង​នេះ​តាម​ប្រព័ន្ធ​ឡេ​លេ​ក្រាម ៕