ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តោត​សំខាន់​ទៅ​លើ​យុទ្ធសាស្ត្រ​ទាំង​5​សម្រាប់​យុវជន​ទំពាំង​ស្នង​ឬ​ស្សី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ផ្នែក​៧១​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ស្នើ​សុំ​អនុសាសន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ

រាជធានី​ភ្នំពេញ ៖ យុវជន​ផ្នែក​៧១​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ស្នើ​សុំ​អនុសាសន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​បានជា​បទ​ពិសោធន៍​សម្រាប់​ធ្វើ​ជា​យុវជន​ទំពាំង​ស្នង​ឬ​ស្ស៊ី​នៅ​ថ្ងៃ​អនាគត ។ ក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទី​ស្តីការក្រសួង​ការងារ ។

លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យុវជន​ទំពាំង​ស្នង​ឫស្សី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ច​ការងារ​របស់​ខ្លួន​យ៉ាង​សកម្ម និង​ប្រកបដោយ​ជោគជ័យ​ជា​ផ្លែផ្កា ។ លោក​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ក្មួយ​ៗ​យុវជន​ផង​ដែរ​ដែល​ផ្តោត​សំខាន់​លើ​ផែនការ​យុទ្ធសាស្ត្រ​ទាំង​៥​រួម​មាន ៖

១-​ក្រសួង​បាន​ជម្រុញ​ឱ្យ​មាន​សុខដុម​រម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ធានា​សិទ្ធ​ជា​មូលដ្ឋាន​តាម​បទដ្ឋាន​អន្តរជាតិ ។

២-​ការ​អភិវឌ្ឍន​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​បាន​យកចិត្តទុកដាក់​សំដៅ​បង្កើន​គុណភាព​អប់រំ ដើម្បី​អោយ​មានការ​ទទួលស្គាល់​សមត្ថភាព​ទាំង​ក្នុង​ប្រទេស និង​តំបន់ ។

៣-​ការ​ពង្រឹង​វិស័យ​មុខរបរ និង​ការងារ​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​ការងារ​ដើម្បី​ពង្រីក​វិសាលភាព​ទីផ្សា​ការងារ​ដោយ​បច្ចុប្បន្ន​យើង​មាន​មជ្ឈមណ្ឌល​ការងារ​តាម​ខេត្ត​ចំនួន​១២​ហើយ​យើង​ក៏​បាន​បង្កើត​វេទិការ​ការងារ និង​ពិព័រណ៍​ការងារ​នៅ​តាម​បណ្តា​រាជធានី ខេត្ត​ផង​ដែរ ។

៤-​ក្រសួង​បាន​រៀបចំ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​សមធម៌ និង​សេចក្តី​ថ្លៃថ្នូរ ។ 

៥-​យើង​បាន​យកចិត្តទុកដាក់​លើ​ការ​កែប្រែ​ឥរិយា​បទ​ការងារ​សំដៅ​បង្កើន​ប្រសិទ្ធភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាជន ៕