ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រជាជន

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារ​នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន

 ​រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារ​នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤​ថ្ងៃ​ទី​៤ មិថុនា កន្លង​មកនេះ ។

បណ្តាញ​សង្គម​សម្តេច​នៅ​ថ្ងៃ​ទី​១៤ មិថុនា បាន​សរសេរ​ថា អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យុវជន យុវតី ដែល​តែងតែ​នៅ​កៀក​ជាប់​ជាមួយ​សម្តេច ពិសេស​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កន្លង​មកនេះ ដែល​បងប្អូន និង​ក្មួយ​ៗ បាន​បោះ​ឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងច្រើន​លើសលុប ។

សម្តេច​បាន​ស​សេរ​ថា សន្លឹក​ឆ្នោត​របស់​បងប្អូន និង​ក្មួយ​ៗ​គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​កំណែទម្រង់​ជាតិ​ទូទៅ និង​ក្នុង​ការ​ថែរក្សា ការពារ​សន្តិភាព ដើម្បី​កម្ពុជា​នៅ​គង់វង្ស និង​កាន់តែ​រីក​លូតលាស់​ឥត​ឈប់​ឈរ ៕