ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អា​ឡេវ ៖ «​គួរ​មើល​ព្រៃ​ទាំងមូល​»

6 ឆ្នាំ មុន

ព្រៃស្រោង ជា​ព្រៃ​ដែល​ពោរពេញ​ទៅ​ដោយ​ដើមឈើ​តូច​ធំ​គ្រប់​ប្រភេទ​…​អាយុកាល​របស់​វា មាន​ពី​រាប់​សិប​ឆ្នាំ​ឡើង​ទៅ​ដល់​រាប់​សតវត្សរ៍​…​។

ព្រៃស្រោង ជា​ព្រៃ​ដែល​ពោរពេញ​ទៅ​ដោយ​ដើមឈើ​តូច​ធំ​គ្រប់​ប្រភេទ​…​អាយុកាល​របស់​វា មាន​ពី​រាប់​សិប​ឆ្នាំ​ឡើង​ទៅ​ដល់​រាប់​សតវត្សរ៍​…​។ ព្រៃឈើ​ទាំងមូល​…​វា​មិន​សុទ្ធតែ​ប្រភេទ​ឈើខ្លឹម​…​ឈើ​ល្អ​ត្រង់​ភ្លឹង ទាំងអស់​ទេ​…​វា​មាន​អា​វៀច​……​វា​មាន​អា​កោង​…​អា​ក្រិន​…​អា​ស្បែក​ក្រាស់ ស្បែក​ស្តើង​…​អា​ខ្លឹម​គ្រាក់ និង​អា​អត់​ខ្លឹម​…​ហើយ​ក៏​មាន​អា​ស្អុយ​ពី​ក្រៅ អា​ស្អុយ​បណ្តូល​ពុក​ផុយ​ក៏​មានដែរ​…​។

ឃើញ​ឈើ​មួយ​ដើម​ពីរ​ដើម​ស្អុយ​…​កោង​ឬ​ពុក​…​វា​ជា​រឿង​ធម្មតា​…​ដំណាំ​ហូប​ផ្លែ​ជាដើម​…​វា​មិន​ដែល​ល្អ​…​រលូន​…​ទាំងអស់​ទេ​…​។ កុំ​មើលឃើញ​ឈើ​មួយ​ដើម​ស្អុយ​…​ពុក​ផុយ​…​ហើយ​ចោទ​ថា​ព្រៃ​នេះ​អន់​…​ព្រៃ​នេះ​មិនល្អ​…​ប្រាកដជា​ខ្វះ​នូវ​សច្ចៈ​ធម៌​…​គ្មាន​មនសិការ​…​ឬ​គ្មាន​ប្រាជ្ញា​ស្មារតី ព្រម​ទាំង​មិនមែន​ជា​គតិបណ្ឌិត​ឡើយ ។ សូមកុំ​មើល​តែ​ឈើ​មួយ​ដើម​…​ត្រូវ​មើល​ព្រៃ​ទាំងមូល​…​។

នៅ​ក្នុង​សង្គម​ដែល​យើង​កំពុង​រស់នៅ​…​ក៏​វា​ដូច្នោះ​ដែរ​…​កុំ​មើលឃើញ​មនុស្ស​អន់​ឯណេះ​មួយ ឯណោះ​មួយ​…​ហើយ​ចោទ​ថា​សង្គម​មិនល្អ​…​មិន​យុត្តិធម៌​…​មិន​មាន​សីលធម៌​សម្រាប់​សង្គម ទេ​…​។ មាន​ទស្សនៈ​មិនល្អ​ជាមួយ​សង្គម​…​នាំ​ឱ្យ​ខ្លួនឯង​មាន​វិប្បដិសារី គ្មាន​ថ្ងៃ​ងើបមុខ​រួច​ឡើយ​…៕