អាមេរិក ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ស្ត្រីម្នាក់មកពីកាលីហ្វញ៉ាបានរៀបការជាស្ថានីយរថភ្លើង បន្ទាប់ពីបានស្រលាញ់គ្នាអស់៣៦ឆ្នាំ។
អ្នកស្រី Carol Santa Fe អាយុ៤៥ឆ្នាំ បានប្រាប់ថា អ្នកស្រីបានស្រឡាញ់គ្នាជាមួយនឹងស្ថានីយរថភ្លើង Santa Fe តាំងពីអាយុ៩ឆ្នាំ។ គាត់បានជិះឡានក្រុងរយៈពេល៤៥នាទីទៅកាន់ស្ថានីយរថភ្លើងរាល់ថ្ងៃ ដើម្បីចំណាយពេលស្និតស្នាលជាមួយនឹងអគារស្ថានីយដែលជាប្តីរបស់គាត់។
ទោះបីជាការរៀបការរបស់អ្នកទាំងពីរ (មួយជាអគារ) មិនស្របច្បាប់ក៏ដោយ ក៏អ្នកស្រីបានរៀបការរួចទៅហើយដែរ។
ចំពោះការរួមភេទវិញ គឺអ្នកស្រីប្រើប្រាស់អារម្មណ៍ដើម្បីទៅរួមភេទជាមួយនឹងអគារស្ថានីយ។ គ្រាន់តែអ្នកស្រីប្រើប្រាស់អារម្មណ៍ប៉ុណ្ណឹង អ្នកស្រីដឹងថា មានអារម្មណ៍ឡើងស្ថានសួគ៌បាត់ទៅហើយ។ អ្នកស្រីទើបដឹងខ្លួនឯងថា មានបញ្ហាផ្លូវចិត្តម្យ៉ាងហៅថា «Objectum Sexual» ឬ «ចំណង់ក្នុងការរួមភេទជាមួយនឹងវត្ថុគ្មានជីវិត»។
គួរបញ្ជាក់ថា មុននឹងអ្នកស្រីមកលង់ស្នេហ៍ជាមួយនឹងអគារស្ថានីយរថភ្លើង អ្នកស្រីធ្លាប់ស្រឡាញ់គ្នាជាមួយនឹងបុរសម្នាក់ឈ្មោះ Tom ដែលពួកគេបាននៅជាមួយគ្នារយៈពេល១៨ខែ។
ចែករំលែកព័តមាននេះ