ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ថា​ឈប់​លាប​ពណ៌​គ្នា​ដើម្បី​សន្លឹក​ឆ្នោត បក្ស​កាន់​អំណាច​ថា​ធ្វើ​ឱ្យ​ដូច​សម្តី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ក្តី គណបក្ស​នយោបាយ​ក្នុង​រដ្ឋសភា​បាន​និង​កំពុង​តែ​រក​វិធីសាស្ត្រ​ដើម្បី​ប្រកួត​ដណ្តើម​សន្លឹក​ឆ្នោត

រាជធានី​ភ្នំពេញ ៖ ទោះបី​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ក្តី គណបក្ស​នយោបាយ​ក្នុង​រដ្ឋសភា​បាន​និង​កំពុង​តែ​រក​វិធីសាស្ត្រ​ដើម្បី​ប្រកួត​ដណ្តើម​សន្លឹក​ឆ្នោត​គ្នា​តាម​បែប​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នូវ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ។

លោក​កឹ​ម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក​ចង់​ប្រកួត​ជាមួយ​គណបក្សកាន់អំណាច​តាម​គោលនយោបាយ ជៀង​វាង​ការ​គំរាមកំហែង​ដោយ​ប្រការ​ណាមួយ ដើម្បី​បំភ័យ​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា បើ​ចង់​ឲ្យ​មាន​សុខដុមរមនា​ក្នុង​សង្គម លុះត្រាតែ​គណបក្ស​នោះ​ប្រើ​ពាក្យឃោសនា​តែ​ពី​កម្មវិធី​នយោបាយ​របស់​បក្ស​ខ្លួន គុណសម្បត្តិ​របស់​ខ្លួន​ទៅ​បាន​ហើយ កុំ​ប៉ះពាល់​ដល់​បក្សនយោបាយ​ដទៃ និង​ត្រូវ​គោរព អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត គោលការណ៍ បទបញ្ជា នីតិវិធី  ក្រម​សីល​ធ៌​ម ដែល​កំណត់​ដោយ គ​.​ជ​.​ប ។

មេ​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ប្រកួតប្រជែង​គ្នា​លើ​គោលនយោបាយ ចៀសវាង​ការ​គំរាមកំហែង ការ​ជេរប្រទេច និង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ដែល​នាំ​ទៅ​រក​ការ​ប្រេះឆា​ជាតិ​។ លោក​ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត ទោះបីជា​គណបក្ស​ណា​ឈ្នះ​ក្លាយជា​បក្ស​កាន់​អំណាច ឬ​ចាញ់​ក្លាយជា​បក្ស​ប្រឆាំង​ក៏​ដោយ គឺ​ត្រូវ​សហការ​គ្នា​បម្រើ​ប្រទេស​ជាតិ ។

ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ចាត់​ទុក​សារ​របស់​មេ​បក្ស​ប្រឆាំង​ថា​ជា​សំណូមពរ​ដ៏​ល្អ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​គំនិត​នេះ តែ​លោក​ក៏​ស្នើ​ឲ្យ​គណបក្សប្រឆាំង អនុវត្ត​តាម​សំណូមពរ​របស់​ខ្លួន​នេះ​ដែរ ។

លោក​បញ្ជាក់​ថា ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​មួលបង្កាច់​បង្ខូចកេរ្តិ៍​ផ្សេង​ៗ គឺ​យើង​មិន​ត្រូវការ​នោះ​ទេ​។ អ៊ីចឹង​បើ​លោក កឹ​ម សុខា មាន​មតិ​បែប​នេះ គឺ​ស្រប​ទៅ​តាម​សំណូមពរ​របស់​គណបក្ស​ប្រជាជន​ហើយ ហើយ​យើង​យល់​ថា បើសិន​គណបក្ស​នយោបាយ​ប្រកួតប្រជែង​នីមួយ​ៗ​ប្រកាន់​ជំហរ​ដូច្នេះ នឹង​មិន​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​សង្គម​ជាតិ​ដូច​មុន​ទេ ៕