ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​ប្រណីត​៣​គ្រឿង ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់​ប្រគល់​ឲ្យ​ខាង​ជំនាញ

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​អនុសេនីយ៍ទោ ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ថា

ខេត្តកំពង់ធំ ៖ លោក​អនុសេនីយ៍ទោ ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ប្រាប់​ថា មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត​ចេញពី​ខេត្តកំពង់ធំ ក្នុង​គោលដៅ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧​នោះ​។ លោក​ក៏​បាន​បញ្ជា​ឲ្យ​កូនចៅ​របស់​លោក​ដាក់​កម្លាំង​ចាំ​ស្ទាក់​ចាប់​បាន​ចំនួន​៣​គ្រឿង​នៅ​ក្នុង​ថ្ងៃ​ដដែល គ្រាន់តែ​ខុស​ម៉ោង​គ្នា​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ឃាត់​រថយន្ត​បាន ហើយ​ត្រួតពិនិត្យ​ទៅ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ក៏​ប្រគល់​រថយន្ត​ទាំង​៣​គ្រឿង​នេះ​ឲ្យ​ទៅ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

លោក សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​រថយន្ត​ដឹក​បទល្មើស​ទាំង​៣​គ្រឿង​ពី​ខាង​អាវុធហត្ថ​រួច លោក​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ធ្វើការ​រើ​យក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចេញពី​រថយន្ត​ទាំង​៣​គ្រឿង មាន​ឈើ​ធ្នង់​សរុប​ចំនួន​៧៩​ដុំ ស្មើនឹង​២,១៨៤​ម៉ែត្រគូប ក្នុង​នោះ​មាន​ទី​១.​នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2N-9523 មាន​ឈើ​ប្រណីត​ចំនួន​០៩​ដុំ​ស្មើនឹង​០,៧៨០​ម៉ែត្រគូប ទី​២.​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-7537 មាន​ឈើ​២២​ដុំ​ស្មើនឹង​០,៦៣៩​ម៉ែត្រគូប និង​ទី​៣.​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C-3404 មាន​ឈើ​ចំនួន​៤៨​ដុំ​ស្មើនឹង​០,៧៦៥​ម៉ែត្រគូប ដើម្បី​យក​មក​ធ្វើការ​ពិន័យ​។ ចំណែក​អ្នកបើកបរ​វិញ​នោះ​មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ ដោយ​លោក​ទទួល​បាន​បទបញ្ជា​ឲ្យ​ដោះ​លែង​ទុក​តែ​វត្ថុ​តាង​សម្រាប់​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​ប៉ុណ្ណោះ​៕