ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត និង​វិធី​ដែល​លោក​ត្រាំ​ជោគជ័យ​លើ​ជំនួញ​ផ្នែក​អចលនទ្រព្យ

6 ឆ្នាំ មុន

សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ស្គាល់​លោក Donald Trump មហាសេដ្ឋី​លំដាប់​ពិភពលោក ជនជាតិ​អា​មេ​រិ​ក ដែល​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​,​អ្នកជំនួញ​, អ្នក​វិនិយោគ​,​ជា​ពិធីករ និង​

សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ស្គាល់​លោក Donald Trump មហាសេដ្ឋី​លំដាប់​ពិភពលោក ជនជាតិ​អា​មេ​រិ​ក ដែល​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​,​អ្នកជំនួញ​, អ្នក​វិនិយោគ​,​ជា​ពិធីករ និង​ជា​អ្នកនិពន្ធ ព្រមទាំង​ជា​ម្ចាស់​អចលនទ្រព្យ​ដ៏​ធំ​នោះ​ទេ​។ ភាព​ជោគជ័យ​របស់​លោក អ្នក​ណា​ៗ​ក៏​ចង់​ធ្វើ​តាម​ដែរ ជា​ពិសេស យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ គោល​គំនិត និង​វិធី​វិនិយោគ​ជា​អត្តសញ្ញាណ​របស់​លោក​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។ វិធី​នេះ​បាន​លើកយក​មក​ធ្វើ​ជា​ករណី​សិក្សា និង​បច្ចុប្បន្ន ក៏​មានការ​រួម​បញ្ចូល​ដោយ​សរសេរ​ជា​សៀវភៅ​សម្រាប់​រៀនសូត្រ​ផង​ដែរ ។

នៅ​ខាងក្រោយ​ភាព​ជោគជ័យ​លើ​ការ​វិនិយោគ​អចលនទ្រព្យ​របស់​លោក Trump តើ​គាត់​មាន​ជំនឿ គោល​គំនិត និង​វិធី​ធ្វើការ​ដូច​ម្តេច​ខ្លះ ទើប​ទទួល​បាន​ជោគជ័យ​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ? តាម​រយៈ​ការ​រួម​បញ្ចូល​ក្នុង​សៀវភៅ បទ​សម្ភាសន៍ និង​អត្ថបទ​ផ្សេង​ៗ​អាច​សរុប​ដូច​ខាងក្រោម ៖

* គាត់​ជឿ​ថា អចលនទ្រព្យ គឺជា​បេះដូង​សំខាន់​នៃ​ដំណើរការ​អាជីវកម្ម​គ្រប់​ប្រភេទ និង​ជា​សរសៃឈាម​ធំ​មួយ​ដើម្បី​បង្កើត​ទ្រព្យសម្បត្តិ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ដូច្នេះ បើ​គិត​នឹង​បង្កើត​ទ្រព្យសម្បត្តិ និង​ចង់​កែ​តម្រង់​អាជីវកម្ម​យ៉ាង​ឈ្លៀសវៃ ចាំបាច់​ត្រូវ​មានចំណេះ​ដឹង​ផ្នែក​អចលនទ្រព្យ​យ៉ាង​ល្អជា​មុន ។

* អចលនទ្រព្យ ជា​ទ្រព្យសម្បត្តិ​ដែល​មាន​រូបរាង ស្រស់​ស្អាត និង​បង្ហាញ​ថា មាន​រស​និយម ទាំងនេះ​គឺជា​ហេតុផល​នៅ​ពីក្រោយ ដែល​ធ្វើ​ឲ្យ​គាត់​ចូល​ចិត្ត​អចលនទ្រព្យ​ជា​ពិសេស​។
* អាជីវកម្ម មិន​ថា​ជា​ការ​វិនិយោគ​អចលនទ្រព្យ ឬ​ធ្វើ​អ្វី​ផ្សេង​ក្តី រមែង​ជា​ការងារ​សិល្បៈ​មួយ​ដែល​មានការ​អនុវត្ត​ដូច​ៗ​គ្នា គឺ​ត្រូវ​អភិវឌ្ឍន៍​តិច​និក តស៊ូ​ពុះពារ អត់ធន់ និង​ដឹង​ពី​អ្វី​ដែល​ធ្វើ​ជា​និច្ច ។
* ខ្លួន​គាត់​ផ្ទាល់​នឹង​មិន​ព្រម​ទិញ​អចលនទ្រព្យ​ណា​ជា​ដាច់ខាត ប្រសិនបើ​វិភាគ​ហើយ​មិនឃើញ​ពី​ការ​បន្ថែម​តម្លៃ​យ៉ាង​មាន​អត្ថន័យ​សំខាន់ ។
* ទីតាំង​ល្អ​តែ​ម្យ៉ាង មិនមែន​ជា​អ្វី​ដែល​ធានា​ដល់​ការ​វិនិយោគ​ឲ្យ​ទទួល​បាន​ជោគជ័យ​ទេ រឿង​សំខាន់​ម្យ៉ាងទៀត​ខ្វះ​មិន​បាន គឺ​ទីតាំង​នោះ​នឹង​ត្រូវ​មាន​អនាគត​ល្អ​ផង​ដែរ ។
* ការ​ព្រម​ចំណាយ​បន្ថែម​ទៀត​ដើម្បី​ប្តូរ​ជាមួយ​ការ​បាន​ទីតាំង​ល្អ​ៗ​ចាត់​ទុក​ថា ជា​គុណ​តម្លៃ​យ៉ាង​ខ្ពស់ និង​ជា​រឿង​ឈ្លៀសវៃ​ជាង​ការ​ចរចា​ដើម្បី​ប្តូរ​ជាមួយ​ទីតាំង​មិនល្អ ។
* ផ្តោត​លើ​អ្វី​មិនធម្មតា និង​មិន​ដូច​អ្នក​ដទៃ ដូច​ជា បើ​គិត​នឹង​បង្កើត​អា​ផាត​មិន​នៅ​កន្លែង​ណាមួយ អា​ផាត​មិន​នោះ​នឹង​ត្រូវ​តែ​ប្រណីត​បំផុត ធំ​បំផុត និង​ល្អ​បំផុត ហើយ​មាន​តែ​មួយ​ក្នុង​តំបន់ ។
* ការ​ជ្រើសរើស​ទីតាំង​មាន​៤​ប្រភេទ​យ៉ាង​តឹង​រុ​ឹ​ង​បំផុត​គឺ ១-​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ (Great Views) ២-​ជាទី​តាំង​មានឈ្មោះ​ល្បីល្បាញ ប្រណីត និង​ពេញ​និយម​របស់​អ្នកមាន​ប្រាក់ (Prestige) ៣-​មាន​សក្តានុពល​នៃ​ភាព​លូតលាស់ (Growth Potential) និង​៤-​ទីតាំង​នោះ​ត្រូវ​តែ​ងាយស្រួល (Convenience) ។

* គាត់​គិត​ថា ការ​ជួប​បញ្ហា​ធំ គឺជា​ការ​ជួប​ឱកាស​ធំ​សំខាន់​ក្នុង​ជីវិត ។ មនុស្ស​ដែល​មិន​ធ្លាប់​ជួប​បញ្ហា​ធំ​ៗ​ក្នុង​ជីវិត​នោះ មាន​ន័យ​ថា មិន​ធ្លាប់​ធ្វើ​រឿង​សំខាន់​ៗ ធំ​ៗ​ពី​មុន​មក​ឡើយ ។
* គាត់​ជឿ​ថា គ្រប់​បែប​យ៉ាង​ក្នុង​ជីវិត គឺ​ឱកាស​មិន​ទៅ​តាម​តម្រូវការ​រហូត​ទេ ។ ការ​ព្រម​ទទួលយក​ការ​ពិត​ចំណុច​នេះ នឹង​ជួយ​ឲ្យ​យើង​អាច​ត្រៀម​ដោះស្រាយ​ល្អ​ប្រសើរ​ជាង​មុន ។
* គោល​គំនិត​ការងារ​របស់​លោក ដែល​ធ្វើ​ហើយ​ទទួល​បាន​ជោគជ័យ​ជា​និច្ច​មាន​៤​គឺ ១-​ចូល​ទៅ​ពាក់ព័ន្ធ ២-​ធ្វើ​ឲ្យ​ក្លាយជា​ការ​ពិត​ឡើង​មក ៣-​គ្រប់គ្រង​ឲ្យ​ទទួល​បាន​ជោគជ័យ និង​៤-​ផ្អាក​ធ្វើ​ក្នុង​ពេល​សម​ស្រប ។

* នៅ​ពេល​ប្រឈម​នឹង​បញ្ហា ត្រូវ​សួរ​ខ្លួនឯង​ជា​មុន​ថា តើ​វា​ជា​បញ្ហា​តូច​កើតឡើង​បណ្តោះអាសន្ន ឬ​ជា​បញ្ហា​ធំ​ឲ្យ​ប្រាកដ ? រឿង​នេះ​ត្រូវ​ដឹង​ជា​មុន ព្រោះ​វា​សំខាន់​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា។
* ការ​ប្រមូល​ផល ជាមួយ​ការ​សាបព្រោះ​គ្រាប់ពូជ​ដំណាំ គឺជា​រឿង​ពាក់ព័ន្ធ​គ្នា​យ៉ាង​ជិត​ស្និទ្ធ គ្រាន់តែ​វិនិយោគិន​ត្រូវ​យល់​ជា​មុន​ថា រឿង​អ្វី​គួរ​មក​មុន ឬ​មក​ក្រោយ​ប៉ុណ្ណោះ ។
* ភាព​ក្រឡិចក្រឡុច (Resilience) ជា​ចំណែក​សំខាន់​អាច​ជួយ​ឲ្យ​មាន​សុវត្ថិភាព​បាន​។ ដូច្នេះ មុន​នឹង​វិនិយោគ​ក្នុង​អចលនទ្រព្យ​ត្រូវ​ប្រាកដ​ចិត្ត​ថា ខ្លួន​យើង​មាន​ភាព​ក្រឡិចក្រឡុច​ច្រើន​គួរសម។

* គាត់​យល់​ច្បាស់​ជា​និច្ច​ថា នៅ​ក្នុង​ពិភព​ពិត​ជាក់ស្តែង ទីផ្សារ​អចលនទ្រព្យ​នឹង​មិនល្អ​រហូត​គ្រប់ពេល​ទេ ប៉ុន្តែ​នឹង​មាន​ឡើង មាន​ចុះ​ជា​ប្រចាំ ចាត់ទុកជា​រឿង​ធម្មតា ។
* បើ​ត្រូវការ​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​ពឹង​លើ​ខ្លួនឯង​ជា​សំខាន់ សុំ​កុំ​គិត​ទៅ​ពឹងពាក់​អ្នក​ដទៃ​ជា​ដាច់ខាត ។
* លោក​តែង​គិត​ពី​រឿង​ហុងស៊ុយ​មក​ប្រើ​ជាមួយ​គម្រោង​អចលនទ្រព្យ​ជា​ញឹកញាប់ ។ ពិត​ហើយ មិនមែន​ព្រោះតែ​អបិយ​ជំនឿ​ឡើយ ប៉ុន្តែ​ព្រោះ​វា​អាច​បង្កើត​ប្រាក់​ដល់​គាត់​ទៅ​វិញ​ទេ ។
* ភាព​ឈ្លៀសវៃ​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ គឺ​នៅ​ត្រង់​អាច​ប្រើប្រាស់​ប្រាក់​អ្នក​ដទៃ មក​វិនិយោគ​ជំនួស​បាន ។
* មិន​ថា​សេដ្ឋកិច្ច​ឡើង​ឬ​ចុះ ល្អ​ឬ​អាក្រក់ ឱកាស​វិនិយោគ​អចលនទ្រព្យ​តែង​មាន​ជា​និច្ច ។ គាត់​និយាយ​ថា សូ​ម្បី​តែ​ក្នុងអំឡុងពេល​សេដ្ឋកិច្ច​ស្ថិត​ក្នុង​ដំណាក់កាល​មិនល្អ​បំផុត ក៏​មាន​ន័យ​ថា យើង​គួរ​រក្សា​ប្រាក់​ទុក​ជាប់​ខ្លួន ៕