BBC កាលពីពេលថ្មីៗកន្លងមកផ្សាយថា មន្ត្រីគយរបស់ចិននៅក្រុងសៀងហៃ បានរឹបអូសវ៉ាលីសមួយមានលក្ខណៈបំភាន់ភ្នែកសមត្ថកិច្ចដោយប្រើវត្ថុធាតុដើមច្នៃពីសារធាតុកូកាអីុន រួមទាំងចាប់នារីម្នាក់ពីអាមេរិកខាងត្បូង ដែលកាន់វ៉ាលីសនោះ ។
ម៉ាស៊ីនស្គែនបង្ហាញថា វ៉ាលីសមានលក្ខណៈខុសប្រក្រតី ដោយមានពណ៌ខ្មៅខុសប្រក្រតី និងមានទម្ងន់ខុសពីធម្មតាព្រោះគ្មានផ្ទុកផលិតផលច្រើនតែធ្ងន់ ។ នៅពេលត្រួតពិនិត្យទើបដឹងថា វ៉ាលីសនេះធ្វើពីកូកាអីុនមានទម្ងន់១០គីឡូក្រាម ។
លទ្ធផលនៃការត្រួតពិនិត្យ តាំងពីខែកុម្ភៈ ប៉ុន្តែអាជ្ញាធរចិនទើបបង្ហាញកាលពីពេល ថ្មីៗកន្លងមក ក្រោយពីមានករណីលួចលាក់គ្រឿងញៀន រួមទាំងកូកាអីុនក្នុងរូបភាព ផ្សេងៗគ្នាទាំងការរុំនៅរង់ជើង ឬរំលាយកូកាអីុនដាក់ក្នុងដបស្រា ។ ប្តីប្រពន្ធជនជាតិចិនចំនួន២នាក់ត្រូវចាប់ខ្លួនកាលពីខែមុន ។
កូកាអីុនជាសារធាតុញៀន ដែលកម្ររកបំផុតនៅប្រទេសចិន ហើយស្ត្រីដែលកាន់វ៉ាលីសនេះចូលប្រទេសអាចត្រូវកាត់ក្តីធ្ងន់តាមច្បាប់របស់ចិន ។ តាមច្បាប់ប្រសិនបើលួចនាំចូលកូកាអីុនលើសពី៥០គីឡូក្រាម នឹងមានទោសប្រហារជីវិត ៕
ចែករំលែកព័តមាននេះ