ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកនិង​កូន​វាយ​គ្នា​តាម​ផ្លូវ​ព្រោះ​ទាក់ទង​ស្រី​ជាន់​គ្នា

6 ឆ្នាំ មុន

វេ​ប​សាយ «News Ifeng » របស់​ចិនកាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ក្រុង​ហួង​ស៊ឺ ខេត្ត​ហ៊ឺ​ប៉ើយ ប្រទេស​ចិន​បាន​ចូល​ឃាត់​ការ​វាយតប់​គ្នា

វេ​ប​សាយ «News Ifeng » របស់​ចិនកាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ក្រុង​ហួង​ស៊ឺ ខេត្ត​ហ៊ឺ​ប៉ើយ ប្រទេស​ចិន​បាន​ចូល​ឃាត់​ការ​វាយតប់​គ្នា​រវាង​លោក​សៀវ​លី អាយុ​៣០​ឆ្នាំ ជា​កូន និង​លោក​ឡាវ លី ជា​ឪពុក ​។ ហេតុការណ៍​នោះ​កើតឡើង​ដោយសារ​លោក​សៀវ លី ឃើញ​នាង​សៀវ វាំង ជា​គូស្នេហ៍​ឈរ​ថើប​គ្នា​ជាមួយ​បុរស​ម្នាក់ ហើយ​បន្ទាប់​មក​ពួក​គេ​ទាំង​២​នាក់​ចាប់ដៃ​គ្នា​ដើរ​ត្រសង​នៅ​លើ​ដងផ្លូវ ។ ឃើញ​ដូច្នេះ​លោក​សៀវ លី ប្រចណ្ឌ​ច្រណែន​ក៏​ដើរ​តាម​ពីក្រោយ និង​លោត​ធាក់​បុរស​ដែល​បណ្តើរ​សង្សារ​ខ្លួន​នោះ​ពីក្រោយ​បណ្តាល​ឱ្យ​ដួល ​និង​ស្ទុះ​ទៅ​វាយតប់​ថែម​ទៀត ​។ លុះ​បន្តិច​ក្រោយមក​នៅ​ពេល​គូប្រជែង​ស្នេហា​ងើបឡើង​ស្រាប់តែ​លោក​សៀវ លី ស្រឡាំងកាំងព្រោះ​គឺជា​ឪពុក​របស់​ខ្លួន ។

បុរស​ជា​ឪពុក និង​កូន​នោះ​ទាក់ទង​ស្នេហា​នាង​សៀវ វាំង ​តែ​មួយដោយ​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ ។ លោក​សៀវ លី ស្គាល់​នាង​សៀវ វាំង នៅ​ក្នុង​ខែតុលា ឆ្នាំ២០១៥ ។ ចំណែក​លោក​ឡាវ លី​ ជា​ឪពុក​ស្គាល់​នាង​សៀវ វាំង​នៅ​ខែវិច្ឆិកា ២០១៥ ។

នាង​សៀវ វាំង បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ «People Nearby» ដើម្បី​ស្វែងរក​គូស្នេហ៍ ហើយ​បាន​ជួប​លោក​សៀវ លី និង​លោក​ឡាវ លី ដែល​ជា​ឪពុក​-​កូន​នឹង​គ្នា ។ នាង​សៀវ វាំង បាន​សេពគប់​បុរស​ទាំង​២​ក្នុង​ពេល​តែ​មួយ ទើប​កើត​មាន​ទំនាស់​ស្នេហា​រវាង​ឪពុក និង​កូន ប៉ុន្តែ​ត្រូវ​ប៉ូលិស​ចូល​ទៅ​សម្របសម្រួល ៕