ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពេជ្រ កែវ​មុនី​ នៅ​តែ​តាំង​ជំហរ​គិត​ពី​ពលរដ្ឋ​ ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី០៤ ​មិថុនា ​កន្លងមក ទោះបី​មាន​ព្យុះ​ភ្លៀង ផ្គរ​រន្ទះ វាយប្រហារ​ត្រង់​ៗ​ចំពោះ​លោកពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​បែប​ណា​​ក៏​ដោយ ក៏​សកម្មភាព​របស់​លោក​នៅ​តែ​បន្ត​ចុះ​ជាប់​នឹង​មូលដ្ឋាន និង​ពលរដ្ឋ​ដដែល ។

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី០៤ ​មិថុនា ​កន្លងមក ទោះបី​មាន​ព្យុះ​ភ្លៀង ផ្គរ​រន្ទះ វាយប្រហារ​ត្រង់​ៗ​ចំពោះ​លោកពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​បែប​ណា​​ក៏​ដោយ ក៏​សកម្មភាព​របស់​លោក​នៅ​តែ​បន្ត​ចុះ​ជាប់​នឹង​មូលដ្ឋាន និង​ពលរដ្ឋ​ដដែល ។

លោកពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌមានជ័យ រួម​ជាមួយ​ក្រុមការងារ និង​លោក ទូច សំ​អុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​លោក ខៀវ សុខា អាយុ​៤៦​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ដែល​បណ្តាល​មក​ពីរ​ខ្យល់គ​ដួល​សន្លប់​ផ្ងា​ទៅ​ក្រោយ  កាលពី​ថ្ងៃ​ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ វេលា​ម៉ោង ១៤,០៥​នាទី ក្នុង​ពេល​ដែល​គាត់​កំពុង​បំពេញភារកិច្ច​ជា​ភ្នាក់ងារ​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ការិយាល័យ​បោះ​ឆ្នោត​លេខ ០៨១៣ នៃ​មណ្ឌលបោះឆ្នោត​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ។

ផ្សារ​ភ្ជាប់​នឹង​សកម្មភាព​នេះ លោក ពេជ្រ កែវ​មុនី បាន​មាន​មតិ​ថា ” ក្នុង​នាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់ ព្រមទាំង​សមាជិក សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខណ្ឌមានជ័យ​ទាំងមូល ក៏​ដូច​ជា​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សំដែង​នូវ​ការ​អាណិតអាសូរ​ជា​អនេក​ចំពោះ​លោក ខៀវ សុខា រួម​ជាមួយនឹង​ក្រុម​គ្រួសារ ដែល​លោក​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​បំពេញបេសកកម្ម​ការងារ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ។

នេះ​សរ​បញ្ជាក់​អោយ​ឃើញ​ពី​ការ​គោរព ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​លោក ខៀវ សុខា និង​ក្រុម​គ្រួសារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ថ្វើ​បើ​លោក​មាន​អាការ​សុខភាព​មិនល្អ​ក៏​ដោយ តែ​លោក​នៅ​តែ​បន្ត​ភារកិច្ច​នេះ​ដោយ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន ។ វីរភាព​នេះ  គណបក្ស​ចាត់​ទុក​ថា គឺជា​បុព្វហេតុ​យ៉ាង​ធំធេង​បំផុត ដែល​មិន​អាច​បំភ្លេច​បាន ” ។