ស្នងការ​ខេត្តក្រចេះ ជម្រុញ​ឲ្យ​នគរបាល​ចរាច​រា​ណ៍​រឹត​បន្តឹង​ច្បាប់


ខេត្តក្រចេះ ៖ ទន្ទឹម​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដើមឆ្នាំ​២០១៧ ក្នុង​ឆមាស​ទី​១ អត្រា​គ្រោះថ្នាក់ និង​ចំនួន​អ្នក​ស្លាប់​មានការ​កើនឡើង​រហូត​៤៤​នាក់​ផង​ដែរ​នោះ​។ ស្នងការ នគរបាល​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​ជម្រុញ​ឲ្យ​កម្លាំង​នគរបាល ចរាចរណ៍​បន្ត​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម្បី​បង្កា​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​នេ​។ តាម​របាយការណ៍​របស់​កា​រិ​យ​ល័យ​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​២០១៧ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែឧសភា ឆ្នាំ​២០១៧ នៅ​ទូ​ទាំង​ខេត្ត ក្រចេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១០១​លើក កើនឡើង​១០​លើក បង្ក​ឲ្យ​មាន មនុស្ស​យ៉ាង​ហោច​៤៤​នាក់​បាន​ស្លាប់ និង​រង​របួស​ធ្ង​ន​ស្រាល​ចំនួន​ជាង​១០០​នាក់​។​ខូចខាត មធ្យោបាយ​ធ្វើ​ដំណើរ​ចំនួន​១៦២​គ្រឿង ក្នុង​នោះ​ម៉ូតូ​១០៨​គ្រឿង​។​

ការ​បើកបរ​លើស​ល្បឿន​ត្រូវ​បាន​គេ​រក​ឃើញ​ថា នៅ​តែ​ជា​ភាព​ប្រឈម​ខ្ពស់​មួយ ដែល​បង្ក​ឲ្យ​មា​នប​ង្គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំនួន​ខាងលើ​នេះ​។ រាល់​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ចំនួន​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ជំនាញ​បាន​កំណត់​ថា បណ្តាល​មក​ពី​កត្តា​ល្បឿន ៥៤​លើក ស្មើនឹង​ជាង​៥៣% បើកបរ​មិន​គោរព​សិទ្ធិ អាទិភាព​២៩​លើក ស្មើនឹង​ជាង​២៨% បើកបរ​បត់​មិន​ប្រយ័ត្ន​៨​លើក កត្តា​យានយន្ត​៤​លើក បើកបរ​ស្រវឹង​៣​លើក កត្តា​ផ្លូវ​២​លើក និង​កត្តា​សុខភាព​អ្នកបើកបរ​១​លើក​។ ក្នុង​ចំណោម​បណ្តា​ស្រុក ក្រុង​ទាំង​៦​ក្នុង​ខេត្តក្រចេះ ក្នុង​នោះ​ស្រុក​ស្នួល ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី គឺ​មាន​ភាព​ប្រឈម​នឹង​អត្រា​គ្រោះថ្នាក់​កើតឡើង​ច្រើន​ជា​គេ ក៏​ព្រោះតែ ស្រុក​ទាំង​បី​នេះ មាន​ទីតាំង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧​។

ទន្ទឹម​នឹង​កំណើន​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត កំពុង​តែ​មាន​មាន​ប្រឈម​ខ្លាំង បែប​នេះ ថ្លែង​ដាក់​ចេញ​នូវ​ទិស​ដៅ​សម្រាប់​អនុវត្ត​ក្នុង​ឆមាស​ទី​២​បន្ត កាលពី​ថ្ងៃ​ទី​៨ មិថុនា ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត បាន​ប្រាប់​ឲ្យ​នគរបាល ចរចា​រណ៍ បន្ត​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់​បង្កា​កាត់​ប​ន្ថ​អត្រា​គ្រោះ ថ្នាក់ អ្នក​រង​របួស​ពិសេស​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​នេះ​កើនឡើង​៕

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ