ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា នៅ​តែ​អួត​…​មិន​ទទួលស្គាល់​អន់ !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ថា​មេឃុំ ចៅសង្កាត់​ថ្មី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ថា​មេឃុំ ចៅសង្កាត់​ថ្មី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ជាប់​ឆ្នោត​នោះ​ជា​អ្នក​គ្មាន​សញ្ញាបត្រ​ខ្ពង់ខ្ពស់​នោះ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា អ្នក​ធ្វើ​នយោបាយ​ទាំងអស់​ជា​ពិសេស​ថ្នាក់ដឹកនាំ​ឃុំ​-​សង្កាត់ មិន​ចាំបាច់​មាន​សញ្ញាបត្រ​នោះ​ទេ ។

ថ្លែង​ក្នុង​ពី​ធី​អំណរ​គុណ​ដល់​ម្ចាស់​ឆ្នោត​នៅ​ស្រុក​កៀន ស្វាយ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា នេះ​លោក កឹ​ម សុខា បាន​ធ្វើការ​បកស្រាយ​ចំពោះ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​មេឃុំ ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបនឹង​ជាប់​នោះ អ្នកខ្លះ​គ្មាន​សមត្ថភាព និង​សញ្ញាបត្រ​ថា ការ​ធ្វើ​នយោបាយ​មិន​ចាំបាច់​មាន​សញ្ញាបត្រ​នោះ​ទេ​ឲ្យ​តែ​គេ​មានចិត្ត​ចង់​អភិវឌ្ឍន៍​សង្គម​ជាតិ និង​ភូមិ​-​ឃុំ​នោះ​បាន​ហើយ ។ ជាង​នេះ​មាន​អ្នក​នៅ​ក្នុង​ជួ​រដ្ឋាភិបាល​មិន​បាន​ទៅ​រៀន​នៅ​សាលា​ផង​បាន​សញ្ញាបត្រ បណ្ឌិត អនុ​បណ្ឌិត  តើ​វា​យ៉ាងម៉េច​វិញ ។ លើស​ពី​នេះ​មាន​មួយ​ចំនួន​មាន​សញ្ញាបត្រ រថយន្ត​ទំនើប  តែ​មិន​បាន​ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​ពេញចិត្ត  តើ​វា​យ៉ាងម៉េច​ទៅ​វិញ  ខ្លះ​ពលរដ្ឋ​មិន​គាំទ្រ និង​មិន​បោះ​ឆ្នោត​ឲ្យ​ទៀត ។

លោក​បញ្ជាក់​ថា «​បងប្អូន​រឿង​ពីរ​ដែល​អ្នកខ្លះ​គេ​ថា​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រ អ្នកខ្លះ​ចំណេះវិជ្ជា​ទាប​គ្មាន​អនុ​បណ្ឌិត​អី​នឹង​គេ ។  ឥលូវ​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​បើ​យើង​មាន​ដោយ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ជិះជាន់​ប្រជាពលរដ្ឋ តើ​មាន​នោះ​ថ្លៃថ្នូរ​ទេ​បងប្អូន? ហើយ​បើ​យើង​ក្រ​មែន​តែ​យើង​រស់​ដោយ​កម្លាំងកាយ​ចិត្ត​របស់​យើង​តើ​វា​ត្រឹមត្រូវ​ទេ?  ស្ថានភាព​បែប​នេះ​យើង​ធ្វើ​បាន​គិត​មើលទៅ​! » ។

លោក​បញ្ជាក់​ថា «​អត់​បញ្ហា​អ្នក​ណា​ថា អី​ថា​ចុះ !​។  អ្នកខ្លះ​ថា​នៅ​ភ្នំពេញ​ជាប់​ធ្វើ​ចៅសង្កាត់​ជា​អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​តុ​តុ ។ តែ​សុំ​ជម្រាប​ថា អ្នក​ទាំងនោះ​គ្រាន់​ជាង​អ្នកខ្លះ​មាន​តួនាទី​ធំ​ហើយ ជិះ​រថយន្ត​ល្អ តែ​មើលងាយ​គេ ។ ដូច្នេះ​សុំ​កុំ​មើ​ងាយ​ខ្មែរ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​បែប​នេះ​គឺ​បន្ទាប់​ពី​មានការ​លើក​ឡើង​ថា មេឃុំ ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ជាប់​នោះ​អ្នកខ្លះ​គ្មាន​សមត្ថភាព ដូច​ជា​ចេញ​មក​ពី​អ្នកលក់​នំ​តាម​ចិញ្ចើម​ផ្លូវ  អ្នក​រត់​ម៉ូតូឌុប  អ្នក​រត់​តុ​តុ  និង​អ្នកខ្លះ​ទៀត​មិន​ចេះ ស​សេរ​អក្ស  ឬ​ស​សេរ​អក្ស​មិន​ត្រង់​ឈរ​ជាដើម​៕