ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បឹង​ឈូក​»​រមណីយដ្ឋានធម្មជាតិភ្នំ​ក្រោម​គាប់ចិត្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ចម្ការ​បឹង​ឈូក​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​ភ្នំ​ក្រោម ទើបតែ​បើក​បាន​រយៈពេល​៥​ខែ​កន្លង​មក ស្ថិត​នៅ​ក្បែរ​ភ្នំ​ក្រោម ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ។ ចម្ការ​បឹង​ឈូក​មាន​ចម្ងាយ​ពី​

ខេត្តសៀមរាប ៖ ចម្ការ​បឹង​ឈូក​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​ភ្នំ​ក្រោម ទើបតែ​បើក​បាន​រយៈពេល​៥​ខែ​កន្លង​មក ស្ថិត​នៅ​ក្បែរ​ភ្នំ​ក្រោម ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ។ ចម្ការ​បឹង​ឈូក​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​១៥​គីឡូម៉ែត្រ លើ​ផ្ទៃដី​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​៣០០​ហិ​កតា ។ មាន​ខ្យូ​ស​ចំនួន​៦០​សម្រាប់​ទទួលភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ សម្រាក​លម្ហែកាយ ។

បឹង​ឈូក​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​តាំងពី​ព្រឹក​ម៉ោង​៨​រហូត​ដល់​ម៉ោង​៩​យប់ ដោយ​មាន​ម្ហូបអាហារ មាន​ខ្យូ​ស​សម្រាក​លម្ហែកាយ សួនផ្កា សួន​កុមារ ទា​ទឹក និង​ស្ទូចត្រី​កម្សាន្ត ។ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត ឬ​ម៉ូតូ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ភ្នំ​ក្រោម ខណៈ​ទៅ​ជិត​ដល់​ក្រឡេក​មើលទៅ​ខាងស្តាំ​ដៃ ប្រមាណ​ជិត​២​គីឡូម៉ែត្រ ឃើញ​រមណីយដ្ឋាន​បឹង​ឈូក​បណ្តាល​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ។

ទីនោះ​មាន​ម្លប់ឈើ​ខ្យល់​បក់​រំភើយ មាន​សួន​កម្សាន្ត​របស់​កុមារ ខ្យូ​ស​គូស្នេហ៍ និង​ខ្យូ​ស​គ្រួសារ​-​មិត្តភក្តិ​សង់​ពីលើ​ស្រះ​ឈូក​បន្ត​ពី​ស្ពានឈើ​សម្រាប់​គយគន់​សួនផ្កា​ចម្រុះ​ពណ៌​នៅ​ចំ​កណ្តាល​ទីធ្លា រួច​បន្ត​ទៅ​ស្រះ​ធំ​សម្រាប់​ភ្ញៀវ​ជិះ​ទា​ទឹក​កម្សាន្ត ។

ចំពោះ​ការ​ចូល​ទស្សនា និង​ថតរូប​ភ្ញៀវ​ត្រូវ​ទិញ​សំបុត្រ​១០០០​រៀល និង​រថយន្ត​តម្លៃ​២០០០ ។ រមណីយដ្ឋាន​ផ្តល់​អាទិភាព​ជូន​ភ្ញៀវ​ទទួលទាន​អាហារ ដោយ​អាច​ប្រើ​វិ​ក័យ​ប​ត្រ​ទូទាត់​ប្រាក់​ប្តូរ​ប្រាក់​ថ្លៃ​សំបុត្រ​វិញ ពោល​គឺ​ភ្ញៀវ​ទទួលទាន​អាហារ​មិន​ត្រូវ​គិត​ប្រាក់​ថ្លៃ​សំបុត្រ​ចូល​រី​សត​ទេ ។

ក្រោម​បរិយាកាស​ដ៏​ស្រស់​ត្រកាល​នៃ​ខ្យូ​ស​សង់​លើ​ស្រះ​ឈូក អម​ដោយ​សួនផ្កា​ចម្រុះ​ពណ៌​និង​សួន​ដំណាំ​ហូប​ផ្លែ​ដ៏​ធំ​ល្វឹងល្វើយ រួម​ទាំង​តម្លៃ​ម្ហូបអាហារ​សមរម្យ បើ​ធៀប​នឹង​បណ្តា​ភោជនីយដ្ឋាន​ផ្សេង​ក្នុង​ខេត្តសៀមរាប ទាក់ទាញ​ភ្ញៀវ​ច្រើន​ទៅ​កម្សាន្ត ។

ផ្លូវ​ទៅ​ភ្នំ​ក្រោម​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​លើ​បឹង​ទន្លេសាប ដោយសារ​ផ្លូវ​នេះ​ជា​ផ្លូវ​វាង ដែល​ពួក​គេ​អាច​វិល​ចូល​ក្រុង​សៀមរាប ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​វិញ ។

ក្រៅពី​មុខម្ហូប​បញ្ជា​តាម​ការ​ពេញចិត្ត មាន​បន្ថែម​មុខម្ហូប​ប៊ូ​ហ្វេ​បែប​ខ្មែរ​ទៀត សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ ភ្លាម​ៗ​ទាន់ចិត្ត ។

សម្រាប់​ការ​រៀបចំ​ពិធីជប់លៀង​នា​ពេល​ល្ងាច​វិញ​កាន់តែ​រីករាយ​ជាមួយ​ទិដ្ឋភាព​ថ្ងៃ​លិច​អែប​ភ្នំ​ក្រោម ខណៈ​សួនផ្កា​រំលេច​សម្រស់​គួប​នឹង​ភ្លើងពណ៌​ពេល​រាត្រី ៕