ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​បោះ​ឆ្នោត​ថ្នាក់​ជាតិ​CNRP​ចង់​ធ្វើ​អ្វី​ៗ​ជា​វិជ្ជមាន​ជាមួយ​CPP

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ក្នុង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​៩ មិថុនា​ឲ្យ​ដឹង​ថា ទោះបី​ជា

 ​រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ក្នុង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​៩ មិថុនា​ឲ្យ​ដឹង​ថា ទោះបី​ជាលទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​នេះ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ក៏​ដោយ ក៏​លទ្ធផល​បឋម​ក្រៅផ្លូវការ​នេះ​បាន​បង្ហាញ​ថា មាន​តែ​គណបក្ស​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា ហើយ​អាច​ឈាន​ទៅ​យកជ័យ​ជម្នះ​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​បាន​។

លោក​បាន​គូសបញ្ជាក់​ថា «​ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ទោះបី​គណបក្ស​ទាំង​២ ចង់​ចាញ់ ចង់​ឈ្នះ​គ្នា​យ៉ាងណា​ក៏​ដោយ សម្រាប់​អាណត្ដិ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ យើង​គួរ​នាំ​គ្នា​ធ្វើ​អ្វី​ៗ​ជា​វិជ្ជមាន ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​សិទ្ធិ​សម្រេច​ដោយ​សេរី​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​របស់​ខ្លួន ដោយ​កុំ​ប្រើ​មធ្យោបាយ​គំរាមកំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ឈឺចាប់​តទៅ​ទៀត​»​។

ចំណែក  លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា  តាម​គោលការណ៍​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ​និង​អនុវត្ត​តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​ពេល​គណបក្ស​ណា​ឈ្នះ​ឆ្នោត គឺ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នោះ​នឹង​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ការ​ដឹកនាំ គ្រប់គ្រង​ប្រទេស ពីព្រោះ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​រួច​ហើយ ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៩ មិថុនា​នេះ​ថា ទោះបី​មាន​មេឃុំ ចៅសង្កាត់​មួយ​ចំនួន​មក​ពី​គណបក្សប្រឆាំង​ចូល​កាន់​ការងារ តាម​លទ្ធផល​បោះ​ឆ្នោត​ក្តី ក៏​មេឃុំ ចៅសង្កាត់​ទាំងនោះ​ចាំបាច់​ត្រូវ​គោរព និង​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ មិន​អាច​ទាមទារ​យក​កម្មវិធី​នយោបាយ​របស់​គណបក្ស​ចាញ់ឆ្នោត​មក​អនុវត្ត​បាន​ទេ ដូច្នេះ​សូមកុំ​ច្រឡំ និង​កុំ​បន្លំ​ឲ្យ​សោះ ៕