ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​កម្ទេច​សំណង់​ខុសច្បាប់​ចោល

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ លោក ឈិ​ត រតនៈ នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ តំណាង​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត និង​លោក លី វណ្ណ​ដា អភិបាលរង ក្រុងព្រះសីហនុ ដឹកនាំ​កម្លាំង​ជំនាញ​វាយ​កម្ទេច​សំណង់​សង់​រំលោ.ភ​លើ​ចំណី​ផ្លូវ​របស់ NEW MA CAU CASINO ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ដោយ​អនុវត្ត​ទៅ​តាម​លិខិត​ជម្រាប​ជូនដំណឹង​លេខ​៣២៧ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​មក ហើយ​ម្ចាស់​ទីតាំង​ខាងលើ​មិន​បាន​អនុវត្ត​តាម ។

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ លោក ឈិ​ត រតនៈ នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ តំណាង​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត និង​លោក លី វណ្ណ​ដា អភិបាលរង ក្រុងព្រះសីហនុ ដឹកនាំ​កម្លាំង​ជំនាញ​វាយ​កម្ទេច​សំណង់​សង់​រំលោភ​លើ​ចំណី​ផ្លូវ​របស់ NEW MA CAU CASINO ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ដោយ​អនុវត្ត​ទៅ​តាម​លិខិត​ជម្រាប​ជូនដំណឹង​លេខ​៣២៧ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​មក ហើយ​ម្ចាស់​ទីតាំង​ខាងលើ​មិន​បាន​អនុវត្ត​តាម ។

ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ ហួ​ន សំណាង ហៅ ត្រេង បាន​ជួល​ទីតាំង​ខាងលើ​ទៅ​ឲ្យ​ជនជាតិ​ចិន​បើក​របរ​រកស៊ី​បើក​កាស៊ីណូ ហើយ​សាងសង់​សំណង់​រំលោភ​មក​លើ​ចំណី​ផ្លូវ​សាធារណៈ ខុស​ទៅ​នឹង​នីតិវិធី​ស្តី​ពី​ច្បាប់​សំណង់ ។