ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសភាមិនអនុម័ត គឺបក្សប្រឆាំងប្រើនយោបាយខ្យល់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណបក្សប្រឆាំង​មាន​គម្រោង​ស្នើ​ឲ្យ​រដ្ឋសភា​ទំលាក់​ថវិការ​សម្រាប់​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ស្រប​តាម​គោលនយោបាយ​ខ្លួន​នោះ​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាង​ថា រដ្ឋសភា នឹង​មិន​អនុម័ត​ផ្តល់​ថវិការ​តាម​ការ​ស្នើ​សុំ​បក្ស​ប្រឆាំង​បាន​នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណបក្សប្រឆាំង​មាន​គម្រោង​ស្នើ​ឲ្យ​រដ្ឋសភា​ទំលាក់​ថវិការ​សម្រាប់​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ស្រប​តាម​គោលនយោបាយ​ខ្លួន​នោះ​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាង​ថា រដ្ឋសភា នឹង​មិន​អនុម័ត​ផ្តល់​ថវិការ​តាម​ការ​ស្នើ​សុំ​បក្ស​ប្រឆាំង​បាន​នោះ​ទេ ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​លើក​ឡើង​ថា ការ​ដាក់​គោលនយោបាយ​៥០​ម៉ឺន​ដុល្លារ​ទៅ​ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) គឺជា​រឿង​ខុសឆ្គង​មិន​សម​ស្រប​នោះ​ឡើយ ។ ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​គណៈ​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ លោក​ថា គោលនយោបាយ​នេះ​មិន​សម​ស្រប​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ប៉ុន្តែ​ពេល​ដែល​សម​ស្រប​ក្នុង​ការ​ប្រើ​គោលនយោបាយ​នេះ គឺ​នៅ​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ ។ ដូច្នោះ រដ្ឋសភា មិន​អាច​អនុម័ត​ឲ្យ​បាន​ឡើយ​ពោល​ទាល់តែ​គណបក្សប្រឆាំង​ត្រូវ​ជាប់​ឆ្នោត​ថ្នាក់​ជាតិ​ជា​មុន​សិន ។

លោក ឈាង វុន បាន​បញ្ជាក់​ថា « ប្រាក់​៥០​ម៉ឺន​ដុល្លារ អភិវឌ្ឍន៍ ឃុំ​-​សង្កាត់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​សន្យា​នោះ គឺ​គណបក្សប្រឆាំង​ធ្វើ​ឡើង​ខុស​គោលការណ៍ រដ្ឋសភា​ប្រហែលជា​ពុំ​អាច​ពិភាក្សា​អនុម័ត​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​ឃុំ តាម​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ទោះបីជា​សភាជាតិ​អនុម័ត​កញ្ចប់​ថវិកា​នៅ​ចុងឆ្នាំ​២០១៧ នេះ​ក៏​ដោយ » ។

ចំណែក​លោក យ៉ែ​ម បុញ្ញា​រិ​ទ្ធ មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​រំលាយ​ក្រសួង​មួយ​ចំនួន​ដាក់​បញ្ចូល​គ្នា​បាន ដែល​អាច​ធ្វើ​ឲ្យ​មានការ​សន្សំ​សម្ចៃ​បាន​ខ្លះ ហើយ​យក​ថវិកា​ទាំងនោះ​ទៅ​ទម្លាក់​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ។