ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខឹ​ម វាសនា ថា បក្ស​ប្រឆាំង​ឈ្នះ​នឹង​មាន​ចលាចល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​(LDP) លោក ខឹ​ម វាសនា​បាន​អះអាង​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​នោះ នឹង​មាន​ចលនា ក្នុង​ប្រទេស​កាន់តែ​ខ្លាំង ហើយ​ថ្នាក់ដឹកនាំ​គ្មាន​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍​បាន​នោះ​ទេ​។

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​(LDP) លោក ខឹ​ម វាសនា​បាន​អះអាង​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​នោះ នឹង​មាន​ចលនា ក្នុង​ប្រទេស​កាន់តែ​ខ្លាំង ហើយ​ថ្នាក់ដឹកនាំ​គ្មាន​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍​បាន​នោះ​ទេ​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ខឹ​ម វាសនា បាន​ស​សេរ​ថា ៖ CNRP គ្មាន​មនោគមន៍វិជ្ជា​អ្វី​ទាំងអស់ គឺ​ឈរ​តែ​លើ​ការ​ឈឺចាប់​របស់​មនុស្ស​ខ្មែរ ដែល​ចង់​ផ្លាស់​ប្តូរ​តែ​ប៉ុណ្ណោះ ។ ពេល​កំហឹង​វា​ឡើង​គ្រប់​អង្សា​ហើយ មនុស្ស​ងាយ​នឹង​ត្រូវ​គេ​បោកប្រាស់​ណាស់ ។ រឿង​បោកប្រាស់​នៅ​លើគោក នឹង​មុខ​ៗ តែ​ព្រោះតែ​កំហឹង មនុស្ស​ទៅ​ជា​មើល​មិនឃើញ ។

លោក​បញ្ជាក់​ថា « ចាំ​ពាក្យ​ខ្ញុំ​ចុះ បើ​មាន CNRP នៅ​ជា​បក្ស​ប្រឆាំង វាយ​ឲ្យ​ងាប់​ទៀត ក៏​ខ្មែរ​មិន​បាន​សុខ​ដែរ ។ ចាំ​ពាក្យ​ខ្ញុំ​ចុះ បើ CNRP ឈ្នះ​នឹង​មាន​ចលាចល​ប្រទេស​កាន់តែ​ខ្លាំង ហើយ​អ្នកដឹកនាំ​បក្ស​នេះ​គ្មាន​សមត្ថភាព​ភាព​គ្រប់គ្រង​សភាពការណ៍​ទេ ហើយ​ក៏​គ្មាន​ការ​ទទួលខុសត្រូវ​ដែរ មាន​តែ​បង្កើត​លេស​ដោះសារ​យករួចខ្លួន​ដូច​តែ​តា​ធំ​យើង ក្នុង​រឿង​ខ្មែរក្រហម​ដែល​បាន​នាំ​ខ្មែរ​ឲ្យ​ស្លាប់​ជាង​ពីរ​លាន​នាក់​អ​ញ្ចឹ​ង » ។

ជាមួយ​គ្នា​នោះ​ដែរ​មេ​បក្ស​ដែល​ពូកែ​វោហា​ស័ព្ទ និង​ល្បី​រិះគន់​មិន​រើសមុខ ក៏​បាន​លើក​ឡើង​ថា « ចាំ​ពាក្យ​ខ្ញុំ​ទុក​ចុះ​ខ្មែរ​ប្រុស​ស្រី​អើយ ។ LDP មាន​មនោគមន៍វិជ្ជា​ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​រៀនសូត្រ ពី​មនោគមន៍វិជ្ជា​នោះ ទើប​អាច​ជួយ​ស្រុក​ទេស​យើង​បាន ។ គ្មាន​អ្នក​ណា​ម្នាក់ ឬ​ក្រុម​តូច​មួយ​អាច​ជួយ​ខ្មែរ​ក្រៅពី​ខ្មែរ​ភាគច្រើន​រស់នៅ​ដោយ​មាន​មនោគមន៍វិជ្ជា​ដែល​ផ្តល់​ដោយ LDP យើង​នោះ​ទេ ។ ខ្មែរ​មាន​មនោគមន៍វិជ្ជា LDP ក្នុង​ខ្លួន​ទើប​ខ្មែរ​អាច​គេច​ផុត​ពី​ការ​បោកប្រាស់​ទាំង​ក្រៅ​ទាំង​ក្នុង ហើយ​រស់នៅ​ជា​ម្ចាស់​លើ​ជីវិត​ខ្លួន និង​ម្ចាស់​លើ​វាសនា​នៃ​ប្រទេស​ខ្លួន​បាន » ។