ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​មហាបណ្ឌិត​ណា​វិភាគ​ត្រូវ​លើ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បក្ស​ប្រជាជន​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បេក្ខជន​នាយក រដ្ឋមន្ត្រី​គណបក្សកាន់អំណាច​ធ្វើ​ឡើង​អាស្រ័យ​លើ​

 រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា បេក្ខជន​នាយក រដ្ឋមន្ត្រី​គណបក្សកាន់អំណាច​ធ្វើ​ឡើង​អាស្រ័យ​លើ​គោលការណ៍​តាម​លក្ខន្តិកៈ​គណបក្ស ដូច្នេះ​អ្នកវិភាគ  ឬ​មហាបណ្ឌិត​ណា​ក៏​មិន​អាច​វិភាគ​ត្រូវ​ឡើយ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មិថុនា​ថា ទោះបី​មានការ​ប្រែប្រួល​ឡើង​ចុះ​នៃ​ចំនួន​សំឡេង​ឆ្នោត​ចាប់តាំងពី​ឆ្នាំ​២០០២​មក​ដល់​បច្ចុប្បន្ន​ក៏​ដោយ  គណបក្ស​ប្រជាជន​នៅ​តែ​មាន​សំឡេង​នាំមុខ​គណបក្សប្រឆាំង​រហូត ។ ចំនួន​សំឡេង​នាំមុខ​របស់​គណបក្សកាន់អំណាច​នេះ​ហើយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មាន​ឧត្តមភាព​នៃ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ នៅ​តែ​មាន​ប្រជាប្រិយភាព​ពី​ប្រជាជន​ម្ចាស់​ឆ្នោត​ដដែល ។

លោក​បាន​បញ្ជាក់​ថា ការ​ប្រែប្រួល​តួលេខ​សំឡេង​ឆ្នោត និង​ចំនួន​អាសនៈ ជា​រឿង​ធម្មតា​ទេ​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ចំណែក​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​អាស្រ័យ​លើ​ការ​សម្រេច​របស់​គណបក្ស ស្រប​តាម​គោលការណ៍ និង​លក្ខន្តិកៈ​គណបក្ស គ្មាន​ជន​ណា អ្នកវិភាគ​ណា ឬ​មហាបណ្ឌិត​ណា មក​ឈឺឆ្អាល​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា បានជា​ដាច់ខាត ៕