ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ធំ​ធ្លាក់​ការ​គាំទ្រ ​CPP ​នៅ​ភ្នំពេញ

6 ឆ្នាំ មុន

មហាជន​គ្រប់​មជ្ឈដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កោះសន្តិភាព​ពី​មូលហេតុ​ចម្បង​ដែល​គណបក្ស​ប្រជាជន​ចេះ​តែ​បាត់​ការ​គាំទ្រ​ពី​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ

មហាជន​គ្រប់​មជ្ឈដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កោះសន្តិភាព​ពី​មូលហេតុ​ចម្បង​ដែល​គណបក្ស​ប្រជាជន​ចេះ​តែ​បាត់​ការ​គាំទ្រ​ពី​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ មូលហេតុ​ធំ​បំផុត​ដែល​គេ​ខឹង​ខ្លាំង ខឹង​ងំ​ជាងគេ​គឺ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឈ្មោះ ស៊ី​ន​ទ្រី ។ ក្រុមហ៊ុន​មួយ​នេះ​មាន​ខ្នងបង្អែក​ដោយ​ចំហ​គឺ​អគ្គិសនី​កម្ពុជា ។ បើ​អតិថិជន​ណា​ដែល​ប្រើ​ចរន្តអគ្គិសនី​មិន​បង់ថ្លៃ​សំរាម​តាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​កំណត់​ទេ​នឹង​ផ្តាច់​ចរន្ត​ភ្លាម ។

ប្រមាណ​២​អាណត្តិ​មក​ហើយ​ទម្ងន់​នេះ​បាន​ទាក់​.​ក​អ្នក​ភ្នំពេញ​ឱ្យ​ខ្លាច​ឱ្យ​ញញើត និង​ឱ្យ​ខឹង​យ៉ាង​ពុះកញ្ជ្រោល ។ ពិតមែន​ពេល​នេះ​មិន​កាត់​ចរន្ត​ពេក​ដូច​ពី​មុន​ក្តី ប៉ុន្តែ​រឿង​ខឹង​នៅ​តែ​ខឹង​ដដែល​ព្រោះ​ការ​ទារ​ឱ្យ​បង់ថ្លៃ​ប្រមូល​សំរាម​វា​ខ្ពស់​ហួសហេតុ​ពេក ។ ផ្ទះល្វែង​អាជីវកម្ម​ទារ​យក​រហូត​ដល់​១​ខែ ខ្លះ​១០​ដុល្លារ​-២០​ដុល្លារ​-៣០​ដុល្លារ​បើ​ហួសពេល​១​ថ្ងៃ​ក៏​មិន​បាន​ដែរ ព្រោះ​ខ្លាច​អំណាច​កាត់​ចរន្ត ។ ចំណែក​រថយន្ត​ប្រមូល​សំរាម​ទៅ​ដល់ទី​ណា​យក​ក្លិនស្អុយ​អា​សោច​ន៍​ទៅ​ដល់ទី​នោះ ។ ឱ្យ​តែ​មាន​ក្លិនស្អុយ​ជះ​មក​ដល់​គេ​ដឹង​ច្បាស់​ថា ឡាន​សំរាម​ស៊ី​ន​ទ្រី ។ ក្រុមហ៊ុន​មួយ​នេះ​អត់​មាន​ដេញថ្លៃ​ទេ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​២​អាណត្តិ​ជាង​មក​ហើយ ។ ចំណែក​ថ្លៃ​ប្រមូល​សំរាម​ស្ថិត​លើ​ហាងឆេង​ក្រុមហ៊ុន គ្មាន​ការ​តថ្លៃ​ទេ​…​ជា​អំណាច​ផ្តាច់​ការ ។

តាម​ទស្សនៈ​នានា បន្លុយ​ពា​ក្ស​ថា បើ​នៅ​តែ​បណ្តោយ​ឱ្យ​ចំណុចក្តៅ​ក្រហាយ​មួយ​នេះ​នៅ​តែ​ជិះសេះ​លែងដៃ​បែប​នេះ​ទៀត ការ​បាត់បង់​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច យោង​លែង​រួច​ហើយ​​ទាន ។ យក​ល្អ​គួរតែ​បញ្ចប់​អាណត្តិ​ក្រុមហ៊ុន​នេះ​ទៅ ទុក​ធ្វើ​ខ្មោច​អី​ទៀត? បើ​មិន​ហ៊ាន​ទេ​…​មិន​អាច​ធ្វើ​មេ​បាន​ទេ​នៅ​រាជធានី​ភ្នំពេញ ។

លោក​​ឧកញ៉ា សេង សា​វី ដែល​គេ​និយាយ​ថា​ជា​ប្រធាន​ក្រុមហ៊ុន ស៊ី​ន ទ្រី មិន​អាច​ទាក់ទង​បាន​ទេ​ម្សិលមិញ​នេះ ។ ឱ ! លោក​ឧកញ៉ា​ថៅកែ​សំរាម​អើយ​…​គួរ​បន្ថយ​ឥរិយាបថ​មិន​ប្រក្រតី​បន្តិច​មក​​វិញ​បាន​ទេ ។ រាជធានី​ភ្នំពេញ​របស់​លោក ប៉ា សុ​ជាតិ​វង្ស រីក​ធំ​ក្រៃ​លែង​ការ​ប្រមូលប្រាក់​កាន់តែ​រីក​ធំ​ដែរ សូម​កាត់​បន្ថយ​តម្លៃ​សេវា​បន្តិច​បាន​ទេ? អាណិត CPP ផង​…៕