ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលអាសនះបក្សកាន់អំណាច់ និងបក្សប្រឆាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​នៅ​ឆ្នាំ​២០១៧ ប្រជាជន​កម្ពុជា​ជាង ៨៩​ភាគរយ នៃ​ចំនួន​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​យ៉ាង​សស្រាក់សស្រាំ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ជ្រើសរើស​តំណាង​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​មូលដ្ឋាន ឃុំ​-​សង្កាត់ របស់​ខ្លួន ។

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​នៅ​ឆ្នាំ​២០១៧ ប្រជាជន​កម្ពុជា​ជាង ៨៩​ភាគរយ នៃ​ចំនួន​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​យ៉ាង​សស្រាក់សស្រាំ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ជ្រើសរើស​តំណាង​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​មូលដ្ឋាន ឃុំ​-​សង្កាត់ របស់​ខ្លួន ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ តាម​លទ្ធផល​នៃ​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ ឃើញ​លទ្ធផល​បណ្តោះអាសនៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សម្លេង ឆ្នោត​គាំទ្រ​ចំនួន ៣,៥២៩,៤០០ ស្មើនឹង ៥១.៣៩​ភាគរយ ។ អាសនៈ​មេឃុំ សង្កាត់​១,១៥៨ ស្មើនឹង ៧០.៣៥​ភាគរយ ។ អាសនៈ​សរុប ៦,៥២១ ស្មើនឹង ៥៦.៣៥​ភាគរយ ។

ចំណែក គណបក្ស​សា​ង្គ្រោះ​ជាតិ បាន​ទទួល​បាន​សម្លេង​ឆ្នោត​សរុប​ចំនួន​៣,០៣៧,០៥៣ ស្មើនឹង ៤៤.២២​ភាគរយ បាន​អា​សនៈ​មេឃុំ ចៅសង្កាត់​៤៨៧ ស្មើនឹង ២៩. ៥៩​ភាគរយ ។ អាសនៈ​សរុប​ចំនួន ៤,៩៩៣ ស្មើនឹង ៤៣.១៥​ភាគរយ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​លើក​ឡើង និង​គូសបញ្ជាក់​ថា « តាម​លទ្ធផល​ខាងលើ គណបក្ស​ប្រជាជន​កម្ពុជា ទោះបី​មិន​អាច​ផ្តួល​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​សន្លប់​ក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ដាច់​ដដែល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ចាញ់ ទោះបី​មិន​សន្លប់​ក្តី ក៏​ចាត់​ទុក​ថា​ចាញ់​ពិន្ទុ​ដែរ ។ ទោះ​ឈ្នះ​ដោយ​ពិន្ទុ​ក៏​នៅ​តែ​ឈ្នះ ហើយ​ទោះបី​ចាញ់​ដោយ​ពិន្ទុ​ក៏​នៅ​តែ​ចាញ់​ដដែល ។ មិនបាច់​ខិតខំ​និយាយ​កែ​មុខមាត់​អ្វី​ទេ បើ​ចាញ់ហើយ​ទទួលស្គាល់​ចាញ់​ទៅ ចាញ់​ដោយ​អស់ចិត្ត​ហើយ ។ ឈ្នះ ឬ​ចាញ់ វា​ស្ថិត​នៅ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត មិន​អាច​ប្រកែក​បាន​ឡើយ » ។

ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន ថា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ឆ្នោត​សរុប ៣,៥២៩,៤០០ ស្មើនឹង ៥១.៣៩​ភាគរយ ។ មេឃុំ​មាន​ចំនួន ១,១៥៨ ស្មើ ៧០.៣៥​ភាគរយ ។ ជំទប់​ទី​១ មាន​ចំនួន ១,១៤៣ ស្មើ ៦៩.៥៩​ភាគរយ ។ ជំទប់​ទី​២ មាន​ចំនួន ៥១១ ស្មើ ៣១.០៤​ភាគរយ ។

គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​សរុប​ចំនួន ៣,០៣៧,០៥៣ ស្មើ ៤៤.២២​ភាគរយ បាន​អាសនៈ​សរុប ៤,៩៩៣​អាសនៈ មេឃុំ​ចៅសង្កាត់ ៤៨៧ ស្មើ ២៩.៥៩ ភាគរយ ។ ជំទប់​ទី​១ មាន​ចំនួន ៤៩៩ ស្មើ ៣០.៣២ ភាគរយ ។ ជំទប់​ទី​២ មាន​ចំនួន ១,០៨៧ ស្មើ ៦៦.០៤​ភាគរយ ។

លោក​ថាបើ​គិត​សំឡេង​ឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មេឃុំ ៦១២​មេឃុំ ឥឡូវ​បាន​មេឃុំ​តែ ៤៨៧ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាត់បង់​មេឃុំ​អស់ ១២៥ ។ ផ្អែក​លើ​តួលេខ​ខាងលើ​នេះ គណបក្ស​ទាំង​ពីរ​សុទ្ធតែ​ឈ្នះ​ដូច​គ្នា គ្រាន់តែ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ច្រើន​ជាង​គណបក្ស​សា​ង្គ្រោះ​ជាតិ ដែល​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជា​គណបក្សកាន់អំណាច​តទៅ​មុខ​ទៀត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​តំណែង​ជា​គណបក្សប្រឆាំង​តទៅ​មុខ​យូរ​ទៅ​ទៀត​ដែរ ៕