ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំមើលបក្សសង្គ្រោះជាតិមានប្រាក់ ៥០ម៉ឺនដុល្លារ សម្រាប់មេឃុំថ្មីទេ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ដឹង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ភ្លាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​មេឃុំ​ថ្មី របស់​ខ្លួន​ត្រូវ​បំរើ​ពលរដ្ឋ​ដូច​គោលនយោបាយ​តែ​មន្ត្រី​គណបក្សកាន់អំណាច​ថា​អាច​ជួបនឹង​បញ្ហា​ថវិកា ។

លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ សូម​អបអរសាទរ​មេឃុំ ចៅសង្កាត់​ថ្មី​ទាំងអស់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បន្ទាប់​ពី​ប្រកាស​ចូល​កាន់​តំណែង លោក លោកស្រី នាង​កញ្ញា នឹង​ប្រើប្រាស់​តួនាទី​ជា​មេឃុំ ចៅសង្កាត់ បំរើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​ភាព​សុចរិត និង​ស្មោះត្រង់ ស្រប​តាម​គោលនយោបាយ​របស់​គណបក្ស ។

លោក​បញ្ជាក់​ថា « លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ បាន​ចេញ​ជាបឋម​ហើយ ជា​រួម​បានដឹង​ឈ្នះ​និង​ចាញ់​ដោយ​បក្ស​ណា​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទៅ​ហើយ ! អ្វី​ៗ​ដែល​បាន​ចែង​ជា​គោលនយោបាយ​នោះ នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​តាម​ឃុំ​-​សង្កាត់ ផ្អែក​តាម​គោលបំណង​នោះ ដោយ​ត្រូវ​មានការ​វាយតម្លៃ​លទ្ធផល​នៃ​ការ​អនុវត្ត​គោលនយោបាយ​និ​មួយ​ៗ​នោះ​ផ្ទាល់​តែ​ម្តង » ។

មតិ​នានា​រង់ចាំ​មើល​ថា តើ​មេឃុំ​មក​ពី​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​យក​មក​ចំណាយ​ដែរ​ឬ​អត់ ? តិច​សន្យា​ខ្យល់​ទៅ ?