ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​បាន​សម្រេច​មិន​អស់ចិត្ត​តាម​កា.ប់​ប្លន់​យក​ម៉ូតូ​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី យប់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ មាន​យុវជន​យុវនារី​បួន​នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង ទើបតែ​ចេញពី​ធ្វើការ​ត្រូវ​បាន​ជនសង្ស័យ​ជា​ច្រើន​នាក់ បើក​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បាន​សម្រេច នៅ​ត្រង់​ចំណុច​ស្តុ​ប​កៅ​ដាយ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ហើយ​ជនសង្ស័យ​មិន​អស់ចិត្ត​បាន​ដេញ​តាម​កា.ប់​ប្លន់​យក​ម៉ូតូ​ទៀត​តែ​មិន​បាន​សម្រេច នៅ​ត្រង់​ចំណុច​កន្លែង​ទទួល​បញ្ចាំ​កៅ​ដាយ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំកា​មន ។

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី យប់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ មាន​យុវជន​យុវនារី​បួន​នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង ទើបតែ​ចេញពី​ធ្វើការ​ត្រូវ​បាន​ជនសង្ស័យ​ជា​ច្រើន​នាក់ បើក​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បាន​សម្រេច នៅ​ត្រង់​ចំណុច​ស្តុ​ប​កៅ​ដាយ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ហើយ​ជនសង្ស័យ​មិន​អស់ចិត្ត​បាន​ដេញ​តាម​កាប់​ប្លន់​យក​ម៉ូតូ​ទៀត​តែ​មិន​បាន​សម្រេច នៅ​ត្រង់​ចំណុច​កន្លែង​ទទួល​បញ្ចាំ​កៅ​ដាយ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំកា​មន ។

ជនរ​គ្រោះ​ទី​១​ដែល​ជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ គឹ​ម វ​ឌ្ឍ​នះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ជន​រង​គ្រោះ​ទី​២​ដែល​ជា​ម្ចាស់​កាបូប​មានឈ្មោះ នី ស្រី​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ហាង​ស្ទី​ម និង​ម៉ាស្សា​យីហោ អូ​គី​ដេ និង​ជន​រង​គ្រោះ​ស្រី​ៗ​ពីរ​នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ ហើយ​នាក់​ទាំង​បួន​ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សុ​យ​សា​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១CP-៧៦៣០ ។ បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ហាង​ស្ទី​ម និង​ម៉ាស្សា​យីហោ អូ​គី​ដេ ហើយ​បំណង​ជិះ​ទៅ​ចាក់​សាំង​នៅ​ម្តុំ​កន្លែង​កើតហេតុ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជាង​១០​នាក់​ជិះ​ម៉ូតូ​៧​ទៅ​៨​គ្រឿង​មិន​ចាំ​ម៉ាក បើក​បញ្ច្រាសទិស​គ្នា ជនសង្ស័យ​ក៏​ស្រែ​កថា អា​នឹង​ហើយ​ៗ អា​នឹង​ហើយ​ៗ រួច​ក៏​បត់​ត្រលប់​ក្រោយ​ជិះ​ដេញ​តាម​ពួក​គេ ហើយ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ពួក​គេ​មាន​បំណង​ជិះ​ទៅ​ឲ្យ​គេ​ជួយ ក៏​ត្រូវ​បក្សពួក​របស់​ជនសង្ស័យ​ជិះ​ដេញ​តាម​ពីក្រោយ​រហ​តូ​ទៅ​ដល់​កន្លែង​កើតហេតុ​ជនសង្ស័យ​ក៏​បាន​ដក​ដាវ​មួយ​ដើម​បំណង​កាប់​ទើប​ពួក​គេ​ផ្តួល​ម៉ូតូ ខណៈ​ពេល​នោះ​មាន​ជនសង្ស័យ​ម្នាក់​បំរុង​លើក​ម៉ូតូ​ជិះ​ក៏​ត្រូវ​ពួក​គេ​ស្រែក​ឆោឡោ បណ្តាល​ឲ្យ​ជនសង្ស័យ​ភ័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុ​វត្តិភាព ។ នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​នោះ​មាន​លុយ​ចំនួន​២០​ដុល្លា  និង​គ្រឿងសំអាង​មួយ​ចំនួន ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​២ បែរជា​មេ​ប៉ុស្តិ៍​ដេញ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ខណៈ​ពេល​ដែល​ទៅ​ដល់​ប៉ុស្តិ៍​ទំនប់​ទឹក​បែរជា​មេ​ប៉ុស្តិ៍​ដេញ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​ស្វាយ​ទី​២​វិញ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ជិះ​ទៅ​វិញ​ទៅ​មក​ពីរ​បី​ត្រលប់ ទើប​ខាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក​ព្រម​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ៕