ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

US អាច​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះ​ចាក​ចេញពី​កិច្ចព្រមព្រៀង​បរិយាកាស​ទី​ក្រុងប៉ារីស

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​នឹង​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះតែ​ការ​សម្រេចចិត្ត​ថា ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​បរិយាកាស​ទី​ក្រុងប៉ារីស ។

នេះ​គឺជា​ការ​វាយតម្លៃ​របស់​អ្នកជំនាញ​ផ្នែក​

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាច​នឹង​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះតែ​ការ​សម្រេចចិត្ត​ថា ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​បរិយាកាស​ទី​ក្រុងប៉ារីស ។

នេះ​គឺជា​ការ​វាយតម្លៃ​របស់​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ដែល​អះអាង​ថា ប្រទេស​ដទៃ​អាច​នឹង​ឆ្លើយ​តប​មក​វិញ តាម​រយៈ​ការ​ដាក់​ពន្ធ​នាំ​ចូល​លើ​ផលិតផល​អា​មេ​រិ​ក ដែល​មាន​តម្លៃ​ទាប​ក្នុង​ការ​ផលិត​ដោយ​ខ្លួនឯង ។

ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នេះ អាច​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ផលិត​ផលិតផល​មួយ​ចំនួន​ដូច​ជា ដែកថែប​តម្លៃ​ទាប​ជាង​ដៃគូ​ប្រកួតប្រជែង​ក្នុង​ពិភពលោក ប៉ុន្តែ​វិធានការ​ពាណិជ្ជកម្ម​សងសឹក​អាច​នឹង​កើត​មាន​ឡើង​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

ឧបករណ៍​ដែល​ពួក​គេ​អាច​ប្រើប្រាស់​បាន​មាន​ដូច​ជា ការ​ដាក់​ពន្ធ​លើ​ឧស្ម័ន​កាបូ​និក ដូចនឹង​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ដែល​ឆ្លងកាត់​ព្រំប្រទល់ ។ ប្រសិនបើ​ផលិតផល​នោះ​ផលិត​បង្ក​ជា​ធាតុ​បំពុល​ច្រើន ពន្ធ​លើ​ផលិតផល​ក៏​ខ្ពស់​តាម​នោះ​ដែរ ។

លោក Jeff Schott អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម និយាយ​ថា ប្រទេស​ទាំងនោះ​នឹង​មិន​ដាក់​ពន្ធ​នេះ​ភ្លាម​ៗ​ទេ ប៉ុន្តែ​ខណៈ​ពួក​គេ​បន្ត​អនុម័ត​គោលនយោបាយ​បរិស្ថាន​ស្អាត ការ​អាក់អន់ចិត្ត​លើ​សហរដ្ឋអាមេរិក គឺ​មាន​កាន់តែ​ខ្លាំង​ឡើង ។ លោក​ថា ៖ « វា​អាច​ជា​ការ​គំរាមកំហែង​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក » ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ​ចំនួន​២៥ បាន​ព្រមាន​លោក ត្រាំ ក្នុង​សំបុត្រ​មួយ​ថា ៖ « ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាច​នឹង​បង្ក​ឲ្យ​មាន​វិធានការ​សងសឹក​ពី​ប្រទេស​ដទៃ​» ។ 

សំបុត្រ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ពី​ក្រុមហ៊ុន Apple, Facebook, Google, Morgan Stanley, Microsoft, Salesforce, Unilever និង Gap ផង​ដែរ ៕