ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាហាន​មែន! នារី​ម្នាក់​ហ៊ានលោត​ឡើង​លើ​កាបូ​រារាំង​ចោរ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ម្នាក់​នៅ​ក្រុង ​Milwaukee សហរដ្ឋ​អា​មេ​រិ​ក បាន​លោត​ទៅ​លើ​កាបូ​រថយន្ដ និង​តោង​កញ្ចក់​ខាង​មុខ​ដើម្បី​រារាំង​ចោរ ។ ប៉ូលិស​នៅ​ក្រុង ​Milwaukee រដ្ឋ​វី​ស​ខុន​ស៊ី​ន ឱ្យ​ដឹង​ថា

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ម្នាក់​នៅ​ក្រុង ​Milwaukee សហរដ្ឋ​អា​មេ​រិ​ក បាន​លោត​ទៅ​លើ​កាបូ​រថយន្ដ និង​តោង​កញ្ចក់​ខាង​មុខ​ដើម្បី​រារាំង​ចោរ ។ ប៉ូលិស​នៅ​ក្រុង ​Milwaukee រដ្ឋ​វី​ស​ខុន​ស៊ី​ន ឱ្យ​ដឹង​ថា នារី​រូប​នោះ​ត្រូវ​ចោរលួច​រថយន្ដ​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ ។

រឿងហេតុ​កើតឡើង​នៅ​ពេល​នារី​ជា​ម្ចាស់​ចុះ​ទៅ​ចាក់​ប្រេង លុះ​ចាក់​រួច និង​កំពុង​បិទ​គម្រប​ធុងសាំង ស្រាប់តែ​រថយន្ដ​មួយ​គ្រឿង​បើក​ចូល​ចត​ពាំង​ពីមុខ ។ ជនល្មើស​ម្នាក់​ឡើង​លើ​រថយន្ដ​របស់​នារី​រង​គ្រោះ​ប្រុង​បើក​ចេញ តែ​ត្រូវ​ស្ដ្រី​ជា​ម្ចាស់​លោត​ឡើង​លើ​កាបូ​ឡាន ដើម្បី​រារាំង ។ ជនល្មើស​មិន​ខ្វល់​ព្យាយាម​បើករថយន្ដ​យ៉ាង​លឿន និង​ជាន់​ហ្វ្រាំង​ក្នុង​បំណង​ឱ្យ​ម្ចាស់​ធ្លាក់​ពី​រថយន្ដ ។ បន្ដិច​មក​ស្ដ្រី​ជា​ម្ចាស់​បើកទ្វារ​ចូល​ទៅ​ក្នុង​រថយន្ដ​បាន ដូច្នេះ​ហើយ​ចោរ​សម្រេចចិត្ដ​ឈប់​រថយន្ដ​គេចខ្លួន​បាត់ ។

នារី​នោះ​ឈ្មោះ​ Melissa Smith អាយុ​២៤​ឆ្នាំ បាន​ប្រាប់​សារព័ត៌​ក្នុងស្រុក​ថា នាង​មិន​ដែល​គិត​ថា នឹង​កើតឡើង​បែប​នេះ​មក​លើ​ខ្លួន​ទេ ៕